ភាពធាត់ បង្កើនហានិភ័យចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺលើសឈាម និងកម្រិតកូឡេស្តេរ៉ូលឡើងខ្ពស់។
កុមារដែលមិនសប្បាយចិត្តជាមួយនឹងទម្ងន់របស់ពួកគេ អាចនឹង ៖
- មានទម្លាប់នៃការញ៉ាំអាហារ ដែលមិនផ្តល់នូវសុខភាព
- ទំនងជាមានជំងឺធ្លាក់ទឹកចិត្ត
- មានហានិភ័យទៅនឹងការញៀនថ្នាំ។
កុមារដែលធាត់លើសទម្ងន់ នឹងមានហានិភ័យខ្ពស់នៃបញ្ហាសុខភាព ដែលប៉ះពាល់ការរស់នៅនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត ដែលបញ្ហាទាំងនោះរួមមាន ៖
- មានជំងឺលើសឈាម កូឡេស្តេរ៉ូលខ្ពស់ និងកម្រិតជាតិខ្លាញ់នៅក្នុងឈាមខុសធម្មតា
- មានភាពស៊ាំទៅនឹងអ័រម៉ូនអាំងស៊ុយលីន និងមានជំងឺទឹកនោមផ្អែមប្រភេទទី ២
- បញ្ហាឆ្អឹង និងសន្លាក់
- ដកដង្ហើមខ្លីៗ ដែលធ្វើអោយលំហាត់ប្រាណ ការលេងកីឡា ឬសកម្មនានារឹតតែពិបាក និងអាចធ្វើអោយរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗ ឬបង្កើនឱកាសនៃការកើតជំងឺហឺត
- ទំនងជាធំពេញវ័យលឿនពេក (កុមារដែលលើសទម្ងន់ អាចខ្ពស់ និងឆាប់ដឹងពីសកម្មភាពផ្លូវភេទជាងកុមារធម្មតា។ ក្មេងស្រីដែលធាត់ អាចមានវដ្តរដូវមិនទៀងទាត់ និងមានបញ្ហាការគ្មានកូននៅពេលពេញវ័យ)
- មានជំងឺថ្លើម និងជំងឺថង់ទឹកប្រមាត់
- មានជំងឺធ្លាក់ទឹកចិត្ត៕