ម្ចាស់ក្សត្រី Elizabeth II ដែលបានសោយរាជ្យនៅ ចក្រភពអង់គ្លេសអស់រយៈពេល 70 ឆ្នាំ ដែល ជារជ្ជកាល ដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនោះ បានទទួល មរណភាពក្នុងព្រះជន្មាយុ 96 ឆ្នាំនៅឯប្រាសាទ Balmoral នៅស្កុតឡេនកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីរសៀលថ្ងៃព្រហស្បតិ៍ពីវិមាន Buckingham បានអោយដឹងថា “ព្រះមហាក្សត្រិយានីបានសោយទិវង្គតនៅឯ Balmoral រសៀលនេះ” ។
នៅព្រឹកព្រលឹមថ្ងៃដដែល ព្រះរាជវាំងបានប្រកាសថា ព្រះមហាក្សត្រិយានី ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួត ពិនិត្យផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពី “ការព្រួយបារម្ភ” ពីវេជ្ជបណ្ឌិតរបស់ព្រះអង្គចំពោះព្រះរាជសុខភាព។
វិមាន Buckingham បានចេញសេចក្តីថ្លែងការណ៍មួយ ពីកូនប្រុសច្បងរបស់ព្រះមហាក្សត្រិយ៉ានីគឺ ព្រះអង្គម្ចាស់ Charles ដែលបានឧទ្ទិសដល់ “មាតាជាទីស្រឡាញ់ ព្រះមហាក្សត្រី” ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ខ្ញុំដឹងថាការបាត់បង់ព្រះមាតានឹងធ្វើអោយប្រជានរាស្ត្រមានអារម្មណ៍ក្រៀមក្រំយ៉ាងជ្រាលជ្រៅនៅទូទាំងប្រទេស។
ព្រះអង្គម្ចាស់ឆាលស៍ ( Charles) នឹងត្រូវឡើងសោយរាជ្យ បន្តពីព្រះមាតារបស់ទ្រង់។
ពិភពលោកទាំងមូលកំពុងតែសម្តែងការសោកស្តាយចំពោះ ការសោយទីវង្គត់របស់ព្រះមហាក្សត្រត្រិយ៉ានី អេលីហ្សាបេតទីពីរ៕