អ្នកគួរតែញ៉ាំល្ហុងឲ្យបានច្រើន ព្រោះក្នុងល្ហុងនេះមានសារធាតុដែលអាចជួយធ្វើឲ្យក្រពះអ្នកអាចស្រូបយកប្រូតេអ៊ីនបាន ដោយជួយមិនឲ្យក្រពះអ្នកងាយរលាកឡើយ ។
ជាពិសេស អាចធ្វើឲ្យអ្នកមិនងាយហើមពោះទៀតផង។ ដូចនេះ អ្នកអាចយកល្ហុងចម្អិនជាសម្លញ៉ាំបាន ប៉ុន្តែមិនគួរបរិភោគក្នុងពោះទទេរបានឡើយ។

ចំពោះបុគ្គលដែលមាន ឬគ្មានជំងឺក្រពះ គួរតែញ៉ាំល្ពៅនេះឲ្យបានច្រើន ព្រោះវាអាចជួយធ្វើឲ្យក្រពះអ្នកកិនអាហារបានល្អ ដោយដំណើរការលឿនទៀតផង។ ដូចនេះ អ្នកមិនងាយឈឺក្រពះឡើយ។

ចំណែកទឹកឃ្មុំសម្បូរទៅដោយសារធាតុចិញ្ចឹម ដោយអាចជួយធ្វើឲ្យក្រពះអ្នកដំណើរការបានល្អ។ ជាពិសេស អ្នកនឹងមិនប្រឈមមុខនឹងជំងឺក្រពះឡើយ។ ដូចនេះ អ្នកអាចយកទឹកឃ្មុំនេះឆុងទឹកញ៉ាំបាន ដើម្បីអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ និងអាចការពារក្រពះអ្នកបានល្អ៕
