អ្នកកំពុងតែឈឺក្បាលមែនទេ? បើសិនជាអ្នកឈឺក្បាល អ្នកអាប្រើវិធីងាយៗ ដោយមិនអស់លុយប៉ុន្តែអាចកាត់បន្ថយការឈឺក្បាលនេះបាន។
គ្រូពេទ្យនិយាយថាការប្រើទឹកកកស្អំក្បាលឬក៏ក នឹងអាចជួយលុបបំបាត់ ការឈឺក្បាល។ ការ ស្អំទឹកកនៅ ក ឬ ក្បាល អាច បន្ថយ ការ រលាក បន្ថយ ការ បញ្ជូន សរសៃប្រសាទ និង ហើយធ្វើអោយសរសៃឈាមរួមតូច។ កត្តាទាំងនេះ ជួយ កាត់ បន្ថយ ការ ឈឺ ក្បាល ។
នៅក្នុងការសិក្សាមួយលើស្ត្រី 28 នាក់ ការស្អំទឹកកក ទៅលើក្បាលបាន កាត់បន្ថយការឈឺចាប់ឈឺក្បាលប្រកាំងយ៉ាងខ្លាំង។ ដូច្នេះ លើកក្រោយបើអ្នកឈឺក្បាល អ្នកកុំទាន់គិតដល់ការប្រើថ្នាំ។ អ្នកអាចសាក ល្បងប្រើទឹកកកស្អំដែលអាចបំបាត់ការឈឺចាប់ក្បាល ឬក៏ការឈឺចាប់ផ្សេង ទៀតផងដែរ។
ក្រៅពីការស្អំទឹកកកនោះ ការផឹកទឹកអោយគ្រប់គ្រាន់ និង ការដេកអោយ បានគ្រប់គ្រាន់គឺ សុទ្ឋតែចូលរួមនៅក្នុងកាត់បន្ថយការឈឺចាប់ក្បាល។ សង្ឃឹមថាលោកអ្នកនឹងសាកល្បងវិធីទាំងនេះ នៅពេលដែលលោក អ្នកមានបញ្ហាឈឺក្បាល ដែលយើងគិតថាវានឹងអាចជួយអ្នកបាន៕
កំណត់សម្គាល់៖ បើលោកអ្នកមានចម្ងល់អំពីបញ្ហាសុខភាព សូមសួរមកកាត់ វេបសាយសុខភាព health.com.kh ក្រុមការងារយើងខ្ញុំរីករាយនឹងដោះស្រាយ រាល់ចម្លល់ទាក់ទងនឹងសុខភាព។