ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃទី១៤ ខែកញ្ញាថា ការបញ្ចប់ការរាតត្បាត នៃការឆ្លងកូវីដ១៩ កំពុងតែជិតកើតមានហើយដោយ កត់សម្គាល់ ពីការធ្លាក់ចុះខ្លាំង នៃការឆ្លងមេរោគនេះ។
អង្គការសុខភាពពិភពលោកជំរុញអោយប្រទេសទាំងអស់នៅក្នុងពិភពលោកចាប់យកឱកាសនេះអោយបាន។ យោងតាមរបាយការណ៍របស់អង្កការសុខភាពពិភពលោក ចំនួនការឆ្លងមេរោគកូវីដ១៩បានធ្លាក់ចុះ២៨ភាគរយ មកនៅចំនួន៣,១ លានករណីក្នុងរយះៈពេលសប្តាហ៍ដែលបញ្ចប់កាលពីថ្ងៃទី១១ ខែកញ្ញា។
អង្គការសុខភាពពិភពលោកបាននិយាយថាយើងត្រូវតែបង្កើនវិធានការដើម្បីចាប់យកឱកាសនេះអោយបាន។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អង្គការសុខភាពពិភពលោកក៏កត់សម្គាល់ឃើញថា របាយការណ៍ស្តីពីចំនួនពិតប្រាកដអាចច្រើនជាងនេះដោយសារការរាយការណ៍ មិនគ្រប់គ្រាន់។
តាមអង្គការសុខភាពពិភពលោករហូតមកដល់ពេលនេះមានអ្នកឆ្លងកូវីដ១៩ ចំនួន៦៥៥លាននាក់ និង មានអ្នកស្លាប់ចំនួន ប្រហែល ៦,៤ លាននាក់៕