ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យស្បែកមុខអ្នកស្អាត ហើយមានពណ៌ស្អាតបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចជ្រើសរើសញ៉ាំពុទ្ធ្រាក្រហមបាន ព្រោះនៅក្នុងពុទ្ធ្រាក្រហម មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យឈាមអ្នកដើរស្រួល ដោយធ្វើឲ្យស្បែកមុខអ្នកអាចប្រែជាក្រហម និងម៉ត់រលោងផងដែរ។ ជាពិសេស នឹងអាចធ្វើឲ្យស្បែកចាស់ឆាប់ប្តូរមកជាស្បែកថ្មីបាន ថែមទាំងអាចជួយការពារមិនឲ្យស្នាមអ៊ុចខ្មៅកើតឡើងផងដែរ។
2. ប្រសិនជាអ្នកមិនចង់ឲ្យស្បែកអ្នកខូចព្រោះតែកម្តៅព្រះអាទិត្យ អ្នកអាចបរិភោគពពួកត្រីចំនួន៣ដងក្នុងមួយអាទិត្យបាន ព្រោះវាអាចជួយការពារស្បែករបស់អ្នក។ នៅពេលដែលអ្នកបរិភោគត្រីក្នុងរយៈពេលយូរ វានឹងប្រៀបដូចជាឡេការពារកម្តៅថ្ងៃ ដោយមិនធ្វើឲ្យស្បែកអ្នកខ្មៅនោះទេ។
3. អ្នកអាចពិសារឆៃថាវបាន ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីនសេ ដោយជួយធ្វើឲ្យឈាមអ្នកដើរស្រួល ថែមទាំងអាចការពារស្បែកអ្នកទៀតផង ដោយជួយបញ្ចេញជាតិពុលពីស្បែក ធ្វើឲ្យស្បែកនោះប្រែជាស និងម៉ត់បាន។
4. ចំណែកផ្លែគូលេន មានផ្ទូកសារធាតុជាច្រើន ដែលអាចធ្វើឲ្យស្បែកអ្នកប្រែជាសវិញ។ ប៉ុន្តែ អ្នកមិនអាចញ៉ាំច្រើនឡើយ ដោយអ្នកគួរតែពិសារមិនលើសពី១០ផ្លែក្នុងមួយដង ហើយក្នុងមួយអាទិត្យមិនលើសពី៣ដង ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។
5. ផលិតផលដែលធ្វើពីស្តែកសៀង ក៏អាចជួយការពារស្បែកអ្នកដែរ ដោយធ្វើឲ្យស្បែកម៉ត់រលោង និងភ្លឺតែម្តង។
6. នៅក្នុងក្រូចឆ្មារ មានផ្ទុកវីតាមីនសេ ដែលអាចជួយពន្យារភាពចាស់របស់អ្នក ជួយធ្វើឲ្យស្នាមអ៊ុចខ្មៅប្រែជាសវិញ ថែមទាំងអាចជួយផ្ចិតរន្ធញើសអ្នកទៀតផង។ ជាពិសេស វានឹងជួយការពារមិនឲ្យស្បែកអ្នកប្រឈមមុខនឹងមហារីកឡើយ៕