ខ្សោយថ្លើមស្រួចស្រាវគឺជាការបាត់បង់មុខងារនៃថ្លើមដែលកើតឡើងយ៉ាងឆាប់រហ័ស ហើយជាទូទៅ ច្រើនកើតលើបុគ្គលដែលមិនធ្លាប់មានជំងឺថ្លើមពីមុនឡើយ។ ខ្សោយថ្លើមស្រួចស្រាវ កើតមានតិចជាងជំងឺខ្សោយថ្លើមរ៉ាំរ៉ៃដែលមានការវិវត្តយឺតៗ។
ជំងឺខ្សោយថ្លើមស្រួចស្រាវ គឺជាជំងឺដែលធ្ងន់ធ្ងរ ដែលអាចបង្កអោយមានផលវិបាកនឹកស្មានមិនដល់ រួមទាំងការហូរឈាមច្រើនហួសប្រមាណនិងការឡើងសម្ពាធនៅក្នុងខួរក្បាល។ វាជាជំងឺដែលតម្រូវអោយមានការសង្គ្រោះបន្ទាន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយអាស្រ័យលើមូលហេតុ ជំងឺខ្សោយថ្លើមស្រួចស្រាវពេលខ្លះអាចត្រឡប់ទៅមុខងារបានធម្មតាវិញ ដោយការព្យាបាល។ តែក្នុងស្ថានភាពជាច្រើនការប្តូរថ្លើម គឺជាការព្យាបាលតែមួយគត់។រោគសញ្ញានៃជំងឺខ្សោយថ្លើមស្រួចស្រាវអាចរួមមានដូចជា ៖
- ការឡើងលឿងលើស្បែកនិងរង្វង់ភ្នែក (កើតលឿង)
- មានការឈឺចាប់នៅផ្នែកពោះខាងស្តាំផ្នែកខាងលើ
- ហើមពោះ
- ចង្អោរ
- ក្អួត
- ល្ហិតល្ហៃ
- ភាន់ភាំងឬភាន់ច្រឡំ
- ងងុយគេង៕