មូលហេតុទូទៅបំផុត នៃការឈឺក្រលៀន គឺជាការថ្លោះ ឬគ្រេចសាច់ដុំ សរសៃពួរ ដែលជាពិសេស កើតមាននៅលើអត្តពលិក ដែលលេងកីឡាដូចជា កីឡាបាល់ទាត់ និងកីឡាបាល់ទះជាដើម។ ការឈឺក្រលៀន អាចកើតមានឡើងភ្លាមៗ បន្ទាប់ពីការរងរបួស ឬការឈឺចាប់អាចកើតមានបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ឬខែ។ ការឈឺក្រលៀន អាចនឹងកាន់តែអាក្រក់ឡើង ដោយការនៅតែបន្តប្រើប្រាស់តំបន់ ដែលមានការរងរបួសនោះ។
ជាករណីដែលមិនសូវជួបប្រទះ ដែលការរងរបួស ឬការបាក់ឆ្អឹង ជំងឺក្លន ឬអាចជាការមានគ្រួសក្នុងតម្រងនោម អាចបង្កអោយមានការឈឺចាប់ក្រលៀន។ បើទោះបីជាការឈឺពងស្វាស និងការឈឺក្រលៀន គឺមានភាពខុសគ្នា តែកាឈឺពងស្វាស ពេលខ្លះ អាចបណ្តាលការឈឺចាប់ ដែលរាលដាលទៅតំបន់ក្រលៀនបានផងដែរ។ ចូរស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកមាន ៖
• ការឈឺក្រលៀន ដែលផ្សារភ្ជាប់ជាមួយនឹងការឈឺចង្កេះ ពោះ ឬឈឺទ្រូង
• ឈឺពងស្វាសធ្ងន់ធ្ងរ ហើយភ្លាមៗ
• ការឈឺពងស្វាស អមដោយការចង់ក្អួត ក្តៅខ្លួនញាក់ ឬមានឈាមនៅក្នុងទឹកនោម។
ប្រសិនបើការឈឺក្រលៀន ដែលបានបង្កឡើងដោយការគ្រេច ឬថ្លោះសាច់ដុំ វិធានការព្យាបាលដោយខ្លួនឯង អាចជួយអោយអ្នកមានភាពប្រសើរជាងមុនបាន ដែលមានដូចជា ៖
• ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា Ibuprofen (Advil, Motrin) ឬថ្នាំ Acetaminophen (Tylenol)
• ស្អំទឹកកក លើតំបន់ដែលឈឺ រយៈពេល ២០ ទៅ ៣០ នាទី ពីពីរទៅបួនដងក្នុងមួយថ្ងៃ៕