ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយធ្វើឲ្យកូនអ្នកមិនខ្លាចមនុស្សចម្លែក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែនាំកូនអ្នកទៅជួបនឹងមិត្តភក្តិ ឬបងប្អូនឲ្យបានច្រើន ដោយប្រើការលេងផ្សេងៗ ដើម្បីឲ្យកូនចាប់ផ្តើមស្គាល់អ្នកទាំងនោះ។ ជាពិសេស អ្នកគួរតែនាំកូនទៅក្រៅឲ្យបានច្រើន ដោយឲ្យគេជួបមនុស្សច្រើន ទើបអាចធ្វើឲ្យគេមិនខ្លាចអ្នកដទៃ។
- អ្នកក៏អាចនាំកូនទៅសួនច្បារលេងឲ្យបានច្រើនដែរ ដើម្បីអាចឲ្យកូនស្គាល់កូនក្មេងទាំងនោះឲ្យបានច្រើន ព្រោះការស្គាល់មនុស្សច្រើន អាចធ្វើឲ្យកូនមិនសូវខ្លាចមនុស្សដែលនៅជុំវិញខ្លួន។
- អ្នកគួរតែឧស្សាហ៍សរសើរកូនឲ្យបានច្រើន ដោយសរសើរថាគេពិតជាពូកែ មិនខ្លាចមនុស្សប្លែកមុខ។ ការសរសើរបែបនេះ អាចជួយលើកទឹកចិត្តកូន និងមានជំនឿចិត្តខ្ពស់ក្នុងការជួយកូនឲ្យមានសេចក្តីក្លាហានក្នុងការប្រឈមមុខនឹងអ្នកដទៃ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)