ប្រសិនជាការងារអ្នករវល់ខ្លាំង ដោយគ្មានពេលវេលាសម្រាប់ផ្តល់ឲ្យគ្នា អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ ដើម្បីរក្សាមនោសញ្ចេតនាអ្នកបានល្អ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នករវល់តែដើរលេងជាមួយមិត្តភក្តិ ហើយគ្មានពេលកំដរគេ អ្នកអាចប្រើវិធីនេះបាន។ បើអ្នកទៅច្រៀងជាមួយមិត្តភក្តិ អ្នកអាចថតសម្លេងច្រៀងនេះឲ្យគេស្តាប់ ដោយជ្រើសរើសបទដែលគេចូលចិត្តដើម្បីច្រៀង ហើយផ្ញើសម្លេងមួយនេះដល់គេ នោះគេនឹងអាចសប្បាយចិត្តបាន។
- ក្រោយពេលដែលអ្នកតុបតែងខ្លួនទៅធ្វើការរួច អ្នកអាចឆ្លៀតថតរូបអ្នកមួយសន្លឹក ហើយផ្ញើឲ្យគេមើលបាន។ ការធ្វើបែបនេះ អាចជួយទាញចម្ងាយអ្នកទាំងពីរឲ្យខិតជិតគ្នាបាន។
- នៅពេលដែលអ្នកបានចេញទៅជួបគេ អ្នកអាចថើបថ្ពាល់គេបាន ដើម្បីឲ្យគេអាចអធ្យាស្រ័យដល់អ្នក ដែលគ្មានពេលគ្រប់គ្រាន់សម្រាប់កំដរគេ។
- នៅពេលដែលអ្នករវល់ខ្លាំង ដោយគ្មានពេលនិយាយជាមួយគេ អ្នកអាចឆ្លៀតពេលផ្ញើSticker មួយដល់គេបាន ដើម្បីឲ្យគេដឹងថាអ្នករវល់ក៏មានពេលគិត និងនឹកដល់គេដែរ។
- បើអ្នករវល់ដល់ថ្នាក់គ្មានពេលទូរស័ព្ទនិយាយជាមួយគ្នា មុនពេលចូលគេង អ្នកអាចនិយាយពាក្យ”good night”ដ៏ផ្អែមល្ហែមដាក់គេបាន ដើម្បីបង្ក្រាបចិត្តដែលគេកំពុងខឹងអ្នក។
- នៅពេលដែលអ្នករវល់ខ្លាំង គ្មានពេលកំដរគេញ៉ាំបាយ អ្នកអាចទូរស័ព្ទហៅអាហារឲ្យគេពិសារបាន។ ការធ្វើបែបនេះ ដើម្បីលួងកុំឲ្យគេខឹង និងអន់ចិត្តនឹងអ្នក។
- អ្នកក៏អាចទិញរបស់ដែលមានលក្ខណៈជាគូ ដើម្បីប្រើជាមួយគ្នាដែរ។ ការធ្វើបែបនេះ ដើម្បីអាចរក្សាចិត្តគេឲ្យនៅជាប់នឹងអ្នក មិនងាយបែកឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីនេះ ដើម្បីឲ្យស្នេហាអ្នកអាចដើរទៅមុខយ៉ាងយូរអង្វែង ទោះបីជាអ្នករវល់ការងារយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យស្នេហាអ្នកបែកបាក់ដែរ៕