មាននារីមួយចំនួនតែងតែមិនអាចដើរចូលផ្លូវអាពាហ៍ពិពាហ៍សោះ។ ហេតុអ្វីបានជាបែបនេះទៅ?
1. នៅពេលដែលអ្នកតែងតែបារម្ភពីសេរីភាពរបស់អ្នកក្រោយពេលរៀបការរួច នោះអ្នកមិនងាយរៀបការបានសម្រេចឡើយ ព្រោះអ្នកភ័យខ្លាច អ្នកត្រូវបានជាប់ក្នុងផ្ទះ ដោយស្វាមីមិនឲ្យចេញក្រៅ។ ដូចនេះ អ្នកគួរតែរកមធ្យោបាយដើម្បីដោះស្រាយ ទើបអ្នកមិនកើតមានអាការៈភ័យខ្លាចខ្លាំង។
2. ប្រសិនជាអ្នកបារម្ភថា អ្នកមិនដឹងច្បាស់ពីចិត្តរបស់ស្វាមីអ្នកមុនរៀបការ អ្នកគួរតែស្វែងយល់ឲ្យបានច្រើន ទើបរៀបការ នោះអ្នកនឹងមិនសូវភ័យខ្លាចពីរឿងនេះទៀតទេ។
3. មាននារីមួយចំនួនមិនចង់រៀបការ ព្រោះខ្លាចស្នេហា ក្លាយជាផ្នូរខ្មោចបានក្រោយពេលដែលរស់នៅជាមួយគ្នា។ តាមពិតមិនមែនដូចជាអ្នកគិតទេ បើអ្នកទាំងពីរស្រឡាញ់គ្នា ហើយយល់ពីចិត្តគ្នា នោះអ្នកនឹងអាចកសាងគ្រួសារជាមួយគ្នាបានយ៉ាងមានសុភមង្គល។
4. មនុស្សស្រីមួយចំនួនទៀត មិនចង់រៀបការព្រោះខ្លាចបាត់បង់ ឬប៉ះពាល់ដល់ការងារ ក្រោយដើរចូលជីវិតអាពាហ៍ពិពាហ៍។ ដូចនេះ អ្នកគួរតែចេះពិគ្រោះគ្នាមុនរៀបការ ហើយរៀបចំផែនការឲ្យបានល្អ នោះអ្នកនឹងមិនងាយប្រឈមមុខនឹងបញ្ហាដែលអ្នកភ័យខ្លាចទាំងឡាយឡើយ៕