វាជាប្រការល្អ ជាងការដែលត្រូវឆ្លងកាត់ការព្យាបាល។ វាជាការដែលល្អបំផុត ដើម្បីជៀសវាង កុំឱ្យមានគ្រួសក្នុងតម្រងនោម ។ អ្វីដែលសំខាន់នោះគឺ អ្នកត្រូវទទួលទានទឹកឱ្យបានច្រើន ខណៈពេលដែលការទទួលទានសារធាតុរាវរបស់អ្នកតិច និងការដែលអ្នកខ្សោះជាតិទឹកនោះ គឺជាកត្តាហានិភ័យមួយដ៏សំខាន់ សម្រាប់ការកកើតគ្រួសក្នុងតម្រងនោម។
ដោយផ្អែកលើមូលហេតុ នៃគ្រួសក្នុងតម្រងនោម និងប្រវត្តិនៃការព្យាបាលរបស់អ្នក ការផ្លាស់ប្តូររបបអាហារ ឬឱសថ ពេលខ្លះ ត្រូវបានគេណែនាំ ដើម្បីកាត់បន្ថយលទ្ធភាព នៃការកកើតគ្រួសក្នុងតម្រងនោម។ ប្រសិនបើមានគ្រួសមួយ បានចេញមកក្រៅ វាអាចមានប្រយោជន៍ជាពិសេស ដើម្បីធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ ក្នុងការកំណត់ប្រភេទរបស់វាឱ្យច្បាស់លាស់ ដូច្នេះ វានឹងងាយស្រួល ក្នុងចាត់ការវិធានការដ៏ជាក់លាក់មួយ ក្នុងការព្យាបាល។
អ្នកដែលទំនងជាអាចបង្កើតគ្រួសក្នុងតម្រងនោម គឺត្រូវបានណែនាំ ឱ្យកំណត់ការបរិភោគចំណីអាហារដែលមានកម្រិត Oxalate ខ្ពស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដូចជាបន្លែស្ពៃពណ៌បៃតងចាស់ រុក្ខជាតិសម្រាប់ធ្វើបន្លែ ឬស្ករ ស្រូវសាលី និងសណ្តែកដី៕