តុល្យភាពរបស់រាងកាយ ក្នុងការសម្របសម្រួល ទៅលើអំបិលក្នុងខ្លួន ជាធម្មតា ត្រូវបានគ្រប់គ្រងបានយ៉ាងល្អ។ មនុស្សធម្មតា អាចប្រើប្រាស់បរិមាណតិច ឬ ច្រើន នៃអំបិលក្នុងរបបអាហារ ដោយគ្មានការព្រួយបារម្ភ។ ការទទួលទានជាតិប្រៃ ត្រូវបានកំណត់ ដោយលំនាំនៃរបបអាហារ និងការយកចេញនៃអំបិលពី រាងកាយ ដែលត្រូវបានសម្រេចដោយតម្រងនោម។
តម្រងនោម មានសមត្ថភាព ដ៏អស្ចារ្យ ដើម្បីគ្រប់គ្រងលើបរិមាណអំបិលក្នុងរាងកាយ ដោយការផ្លាស់ប្តូរបរិមាណ អំបិល ឱ្យបញ្ចេញនៅក្នុងទឹកនោម។ បរិមាណនៃការបញ្ចេញអំបិល ដោយតម្រងនោម ត្រូវបានកំណត់ដោយកត្តាអ័រម៉ូន និងរាងកាយ ដែលជាសញ្ញាថាតើ ត្រូវការចាប់ទុក ឬ យកអំបិលចេញ ដោយតម្រងនោមនោះ គឺជាការចាំបាច់។
ប្រសិនបើ លំហូរឈាមទៅតម្រងនោមនោះ ត្រូវបានថយចុះ ដោយស្ថានភាពជំងឺ (ដែល មានដូចជា ខ្សោយបេះដូង) តម្រងនោមមានប្រតិកម្ម ដោយរក្សាទុកអំបិល។
ការរក្សាទុកអំបិលនេះ អាចកើតឡើងដោយសារតែតម្រងនោមនោះ យល់ឃើញថា រាងកាយត្រូវការសារធាតុរាវបន្ថែមទៀត ដើម្បីទូទាត់សងសម្រាប់ លំហូរឈាមថយចុះនោះ។ ប្រសិនបើអ្នកមានជំងឺតម្រងនោម សមត្ថភាពដើម្បីបញ្ចេញអំបិលនៅក្នុងទឹកនោមរបស់អ្នក ក៏នៅមានកម្រិត ។ នៅក្នុងលក្ខខណ្ឌទាំងពីរនេះ ចំនួនអំបិលក្នុងរាងកាយមានការកើនឡើង ដែល បណ្តាលឱ្យអ្នកចាល់ទឹកច្រើន និងក្លាយទៅជាហើម៕