ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងថាផ្លែល្ពៅមិនត្រឹមតែមានឱជារសប្រសើរប៉ុណ្ណោះទេ ប៉ុន្តែអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថា ផ្កានៃផ្លែល្ពៅក៏អាចផ្ដល់ផលវិជ្ជមានល្អៗចំពោះសុខភាពសឹងមិនគួរឲ្យជឿមិនចាញ់ផ្លែរបស់វាដែរ! ផ្កាល្ពៅអាចយកមកច្នៃធ្វើជាម្ហូបបានយ៉ាងច្រើនមុខ និងថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍នៃការទទួលទានផ្កាល្ពៅចំពោះសុខភាព ៖
១. ព្យាបាលជំងឺគ្រុនផ្ដាសាយទូទៅ
ផ្កាល្ពៅ មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយការពារអ្នកពីជំងឺផ្ដាសាយ និងក្អក ក៏ដូចជាទប់ស្កាត់ឆ្លងមេរោគ រួមទាំងពពួកវីរុសផ្សេងៗផងដែរ។
២. បង្កើនបរិមាណមេជីវិតឈ្មោល ឬភាពមានកូនរបស់បុរស
ផ្កាល្ពៅ ជាប្រភពដ៏ប្រសើរនៃវីតាមីន B9 ឬ folate ដែលចាំបាច់សម្រាប់ការផលិតមេជីវិតឈ្មោល និងដំណើរការមុខងារត្រឹមត្រូវ។ រាងកាយបុរសដែលខ្វះជាតិ folate ជាញឹកញយផ្ទុកមេជីវិតឈ្មោលមានជំងឺក្រូម៉ូសូម ឬគ្មានគុណភាពដែលធ្វើឲ្យមិនងាយនឹងមានកូន។ ការបង្កើនបរិមាណនៃអាហារដែលសម្បូរទៅដោយសារធាតុ folate ឬវីតាមីន B9 ជួយបង្កើនគុណភាពនៃមេជីវិតឈ្មោល និងដោះស្រាយបញ្ហានៃភាពគ្មានកូនបានរបស់បុរស។
៣. បង្កើនសុខភាពភ្នែក
វីតាមីន A អាចជួយឲ្យមើលឃើញបានកាន់តែច្បាស់ និងល្អណាស់សម្រាប់សុខភាពភ្នែកទប់ស្កាត់បញ្ហានៃជំងឺភ្នែកជាច្រើនប្រភេទ។ ហើយផ្កាល្ពៅ គឺមានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់នេះ!
៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
អត្ថប្រយោជន៍ដ៏ប្រសើរមួយទៀតនៃផ្កាល្ពៅ គឺប្រសិទ្ធភាពក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយតាមរយៈសារធាតុចិញ្ចឹមដែលវាមានផ្ទុកដូចជា ជាតិដែក និងវីតាមីន C ។
៥. សុខភាពឆ្អឹង
ផ្កាល្ពៅ មានផ្ទុកនូវសារធាតុផូស្វ័រដែលសំខាន់ណាស់ក្នុងដំណើរការនៃការលូតលាស់ ក៏ដូចជាថែទាំសុខភាព ឆ្អឹង និងធ្មេញ។ លើសពីនេះទៅទៀត ផ្កាល្ពៅ ក៏ជាប្រភពនៃជាតិកាល់ស្យូមដែលធ្វើឲ្យឆ្អឹងរឹងមាំ។ ក្រៅពីជួយក្នុងការពង្រឹងសុខភាពធ្មេញ និងអញ្ចាញហើយនោះ ការទទួលទានផ្លែល្ពៅក៏ជួយទប់ស្កាត់បញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា ការបាត់បង់ម៉ាស់នៃឆ្អឹង ឬជំងឺពុកឆ្អឹងផងដែរ៕