អ្វីទៅជាកង្វះអង់ស៊ីម Glucose 6 phosphate dehydrogenase (G6PD)?
Glucose-6-phosphate dehydrogenase (G6PD) ជាអង់ស៊ីមដែលជួយឱ្យកោសិកាគ្រាប់ឈាមក្រហមដំណើរការបានប្រក្រតី។ តែចំពោះក្មេងមួយចំនួនមានបរិមាណ G6PD ក្នុងកោសិកាគ្រាប់ឈាមក្រហមតិចជាងកម្រិតធម្មតា ដែលយើងហៅថា កង្វះអង់ស៊ីម G6PD ឫ អាលែកហ្ស៊ីជាតិសណ្ដែក។
ក្មេងដែលមានកង្វះអង់ស៊ីម G6PD ជាទូទៅមានសុខភាពធម្មតាដូចក្មេងទូទៅ តែក្នុងករណីខ្លះវាក្មេងក៏អាចរងផលប៉ះពាល់ពីជំងឺនេះដែរ។
កង្វះអង់ស៊ីម G6PD ជាវិបត្ដិដំណរពូជ ដែលមានន័យថាក្មេងទទួលវិបត្តិនេះពីលោកប៉ា អ្នកម៉ាក់ ឬ ទាំងប៉ា និងម៉ាក់ ហើយភាគច្រើនក្មេងប្រុសប្រឈមនឹងវិបត្តិនេះជាងក្មេងស្រី។
បច្ចុប្បន្ននេះ មានទារកជាច្រើនដែលកើតមកត្រូវបានធ្វើតេស្ដកែងជើង (ដើម្បីឆែករកជំងឺផ្សេងៗ និងវិបត្ដិកង្វះអង់ស៊ីម G6PD។
ទារកដែលមានវិបត្តិ G6PD អាចប្រឈមនឹងការបែកគ្រាប់ឈាមក្រហម និងជំងឺស្លេកស្លាំងនៅពេលដែលពួកគេ៖
- ក្ដៅខ្លួន
- ទទួលទានឱសថដែលត្រូវបានហាមឃាត់សម្រាប់អ្នកមានវិបត្តិ G6PD
- ញុំាអាហារ ឬ ភេសជ្ជៈដែលមានជាតិសណ្ដែក
ករណីខ្លះ វាមិនមានលេចឡើងជារោគសញ្ញាទេ តែករណីធ្ងន់ធ្ងរក្មេងអាចវិវត្តនូវរោគសញ្ញាមួយ ឬ ច្រើនខាងក្រោម៖
- ស្បែកស្លេកស្លាំង
- ល្ហិតល្ហៃ
- ចង្វាក់បេះដូងលោតញាប់
- ដកដង្ហើមញាប់
- ដង្ហក់ (ដង្ហើមខ្លី)
- ខាត់លឿង (ស្បែក និងភ្នែកឡើងលឿង)
- ឈឺចង្កេះ
- ទឹកនោមឡើងពណ៌ក្រម៉ៅ ឬ ពណ៌ទឹកតែ
ប្រសិនជាក្មេងមានវិបត្តិខាងលើ សូមនាំទារក ឬកុមារទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
ក្មេងដែលមានវិបត្តិG6PD សូមបញ្ចៀសនូវការប្រើប្រាស់ឳសថទាំងនេះ៖
- acetylsalicylic acid (Aspirin)
- ascorbic acid (Vitamin C)
- chloramphenicol
- chloroquine
- dapsone
- dimercaprol
- doxorubicin
- mepacrine
- methylene blue
- methyldopa
- nalidixic acid
- naphthalene
- nitrofurantoin
- phenazopyridine
- primaquine
- quinine
- sulfacetamide
- sulfadiazine
- sulfamethoxazole (Co-trimoxazole, Septra)
- sulfanilamide
- sulfapyridine
- sulfisoxazole (Pediazole)
- toluidine blue
ក្រៅពីឱសថដែលបានបញ្ជាក់ខាងលើក៏នៅមានឱសថមួយចំនួនទៀត ងាយបង្កការបែកគ្រាប់ឈាមក្រហមលើអ្នកជំងឺដែលមានកង្វះអង់ស៊ីម G6PD។ ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញមុននឹងធ្វើការផ្ដល់ឱសថណាមួយជូនក្មេង (គួបផ្សំទាំងឱសថបុរាណ)។
គួរបញ្ចៀសការប៉ះពាល់ជាមួយនិងថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំកណ្ដុរ (Mothballs) ឬ ពពួក Naphthalene។ ក្មេងមិនគួរញុំាអាហារដែលមានសណ្ដែក ដូចជា សណ្ដែកបារាំង សណ្ដែកសៀង ពូជប៊ីរី ទឹកសូដា និងជាតិ Camphor។
ខ្សែសង្វាក់ផលិតផល Bimbosan Super Premium ត្រូវបានផលិតឡើងដោយគ្មានជាតិសណ្តែក គ្មានជាតិដូងប្រេង គ្មានជាតិស្ករ Sucrose និង គ្មានរសជាតិសិប្បនិម្មិត។ ទាំងអស់នេះមានក្នុងទឹកដោះគោម្សៅ Bimbosan របស់យើង ដែលត្រូវបានអនុលោមតាមអនុសាសន៍ចុងក្រោយបំផុត របស់បទបញ្ញត្តិនៅសហគមន៍អឺរ៉ុប និង ប្រទេសស្វីស។
ព័ត៍មានបន្ថែម៖ Bimbosankh.com