មនុស្សជាច្រើនគិតថា អ្នកផលិតថ្នាំជក់បានបន្ថែមជាតិនីកូទីនដោយចេតនាចូលទៅក្នុងផលិតផលរបស់ពួកគេ។ ប៉ុន្តែតាមពិតទៅជាតិនីកូទីន គឺជាថ្នាំសំលាប់សត្វល្អិតដែលត្រូវបានប្រើប្រាស់ដោយអ្នកដាំថ្នាំជក់ ដើម្បីបំពុលសត្វល្អិត និងសត្វតូចៗដទៃទៀតដែលស៊ីស្លឹកថ្នាំជក់។ ទោះជាយ៉ាងណា វាបង្កផលប៉ះពាល់អាក្រក់ដូចគ្នាចំពោះសុខភាពមនុស្ស។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាតិនីកូទីន គឺជាសារធាតុគីមីគ្រោះថ្នាក់បំផុតមួយចំពោះសុខភាពក្នុងចំណោមសារធាតុគីមីច្រើនជាង ៤ ពាន់ប្រភេទដែលអ្នកជក់បារីបានស្រូបចូល។ ការស្រូបយកនូវសារធាតុនេះបង្កឲ្យកើតមានជំងឺគួរឲ្យព្រួយបារម្ភជាច្រើនប្រភេទ រួមបញ្ចូលទាំង ជំងឺរលាកទងសួតរ៉ាំរ៉ៃ, ជំងឺហឺត និងជំងឺមហារីកសួត។ ប៉ុន្តែកុំបារម្ភ! អ្នកអាចបន្សាប ឬកាត់បន្ថយជាតិនីកូទីនបានដោយគ្រាន់តែទទួលទានអាហារ និងភេសជ្ជៈដែលវេបសាយសុខភាព Health.com.kh បង្ហាញខាងក្រោមនេះ ៖
១. ទឹកក្រូចស្រស់
ទឹកក្រូចស្រស់ ជាភេសជ្ជៈដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយកម្ចាត់ជាតិនីកូទីនចេញពីក្នុងរាងកាយ។ ដូច្នេះចូរទទួលទានទឹកក្រូចស្រស់ឲ្យបានជាប្រចាំ។
២. ផ្កាខាត់ណាខៀវ
អ្នកអាចកាត់បន្ថយកម្រិតនៃជាតិនីកូទីនក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែទទួលទានផ្កាខាត់ណាខៀវ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន B និងវីតាមីន C ហើយជួយបំពេញបន្ថែមនូវវីតាមីន C ដែលអ្នកបានបាត់បង់នៅពេលជក់បារី។ លើសពីនេះទៅទៀត វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលបំផុតមួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ក៏ដូចជាជាតិពុលក្នុងរាងកាយទាំងមូលផងដែរ។
៣. ទឹកការ៉ុតស្រស់
ជាតិនីកូទីន នៅពេលស្រូបចូលអាចជ្រាបដល់ខួរក្បាល, ប្រព័ន្ធសសៃឈាម និងស្ថិតក្នុងរាងកាយរបស់អ្នករយៈពេល ៣ ថ្ងៃ ធ្វើឲ្យខូចខាត់ដល់ស្បែកថែមទៀត។ ទោះជាយ៉ាងណា ទឹកការ៉ុតអាចជួយទប់ស្កាត់ប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននេះបានយ៉ាងប្រសើរ! ទឹកការ៉ុតស្រស់មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A, C, K និង B ដែលជួយកម្ចាត់ជាតិនីកូទីនចេញពីក្នុងរាងកាយ។
៤. ទឹក
ទឹកធម្មតា អាចជួយកម្ចាត់ ឬបន្សាបសឹងតែគ្រប់ប្រភេទនៃជាតិពុលគ្រោះថ្នាក់ និងសារធាតុគីមីចេញពីក្នុងរាងកាយ រួមបញ្ចូលទាំងជាតិនីកូទីន។ សារធាតុគីមីនីកូទីន គឺងាយនឹងរលាយក្នុងទឹក ដូច្នេះចូរទទួលទានទឹកឱ្យបានពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ៕