ការវិលមុខ គឺជារឿងមួយប៉ះពាល់យ៉ាងខ្លាំង ចំពោះជីវិតរស់នៅ ជាពិសេស អ្នកដែលកំពុងតែជួបបញ្ហានេះតែម្តង។ ការវិលមុខ អាចកើតឡើងដោយសារ មូលហេតុច្រើនប្រភេទខុសៗគ្នា ដូច្នេះហើយ យកល្អ គួរតែធ្វើយ៉ាងណា ទាត់ចោលនូវជំងឺធ្ងន់ធ្ងរផ្សេងៗសិន មុនពេលសិក្សាពីរបៀបព្យាបាលអាការៈវិលមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលអ្នកជួបបញ្ហាវិលមុខភ្លាមៗ អ្នកគួរតែធ្វើរឿង ដូចខាងក្រោមនេះសិន។

ធ្វើចលនាយឺតៗ
បើសិនជាមានអាការៈវិលមុខហើយនោះ រឿងដែលពិបាកបំផុត ដែលអ្នកអាចធ្វើបាននោះ គឺការផ្លាស់ប្តូរជំហរខ្លួនឯងភ្លាមៗ។ ចូរកាត់បន្ថយអារម្មណ៍ នៃការវិលមុខ តាមរយៈការធ្វើចលនាយឺតៗបំផុត ព្រោះវានឹងជួយឱ្យអ្នក ផ្តោតអារម្មណ៍លើអ្វីមួយ បានកាន់តែងាយ និងសម្រួលភាពស្មុគស្មាញក្នុងខួរក្បាល កាន់តែល្អជាងមុនផង។ បើសិនជាអ្នកត្រូវការនោះ ចូរចំណាយពេលសម្រាកបន្តិចសិន ពេលធ្វើចលនាយឺតៗនោះ។
ចៀសវាងការមើលឡើងលើ ឬចុះក្រោម
ការសម្លឹងមើលឡើងលើ ឬចុះក្រោម ធ្វើឱ្យមានអារម្មណ៍ កាន់តែមិនស្រួល និងពិបាកកាន់តែខ្លាំង ចំពោះការវិលមុខ។ ចូរចៀសវាងការធ្វើសកម្មភាពទាំងឡាយណា ដែលទាមទារឱ្យមើលឡើងលើ ឬចុះក្រោម រយៈពេលយូរ ឬលឿន។ ចូររក្សាក្បាលរបស់អ្នកឱ្យនៅត្រង់ល្អ តាមតែអាចធ្វើទៅបាន។
ផ្តោតសំខាន់ទៅលើ របស់ដែលនៅឆ្ងាយ
ដោយយោងទៅតាមលទ្ធផល នៃការយល់ឃើញរបស់មនុស្ស វត្ថុទាំងឡាយដែលនៅជិតៗខ្លួននោះហាក់បីដូចជាធ្វើចលនា កាន់តែលឿន ដូច្នេះហើយ ចូរផ្តោតអារម្មណ៍ទៅលើអ្វីៗ ដែលនៅឆ្ងាយរហូតដល់អាការៈវិលមុខធូរស្រាល។ បើសិនជាចាំបាច់ ចូរបើកបង្អួច ហើយសម្លឹងមើលរបស់ដែលនៅឆ្ងាយៗទៅ។
ចៀសវាងការធ្វើចលនាដដែលៗ
វាហាក់ដូចជារឿងជាក់ស្តែកដល់ហើយ ប៉ុន្តែ ការធ្វើចលនាដដែលៗ នឹងធ្វើឱ្យការវិលមុខអ្នក កាន់តែធ្ងន់ធ្ងរទៅវិញទេ ព្រោះមិនអាចរក្សាតុល្យភាពលំនឹងបាន។ ចូរក្សាចលនាអ្នកឱ្យហ្នឹងនរ និងធ្វើដោយយឺត ពេលនោះ អ្នកនឹងអាចសម្គាល់ដឹងថា អាការៈវិលមុខនឹងធូរស្បើយទៅវិញ បានយ៉ាងលឿនជាមិនខាន៕