ផ្លែត្របែកត្រូវបានគេចាត់ទុកថាជាផ្លែឈើត្រូពិច។ ផ្លែឈើមួយនេះសម្បូរទៅដោយអង់ទីអុកស៊ីដង់ វីតាមីន C ប៉ូតាស្យូម និងជាតិសរសៃ។ ដែលវាសុទ្ធសឹងតែជាជីវជាតិផ្តល់ប្រយោជន៍ដល់សុខភាពមនុស្សយើងច្រើនប្រភេទ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែឬ វាក៏ត្រូវបានគេរកឃើញថា មានប្រយោជន៍ដ៏ល្អមួយចំពោះសុខភាពបេះដូងដែរ។
ផ្លែត្របែកប្រហែលជាជួយបង្កើនសុខភាពបេះដូងតាមរយៈរបៀបមួយចំនួនរបស់វា។ អ្នកវិទ្យាសាស្រ្តជាច្រើនជឿជាក់ថា កម្រិតដ៏ខ្ពស់របស់អង់ទីអុកស៊ីដង់ និងវីតាមីនដែលមានក្នុងស្លឹកត្របែកប្រហែលជាជួយការពារបេះដូងពីការខូចខាតដោយសាររ៉ាឌីកាលសេរី។ កម្រិតដ៏ខ្ពស់របស់ជាតិប៉ូតាស្យូម និងជាតិសរសៃរលាយក្នុងផ្លែត្របែកក៏ជាអ្នកជួយដល់ការបង្កើនសុខភាពរបស់បេះដូងដែរ។
ក្រៅពីនេះ សារធាតុចម្រាញ់ចេញពីស្លឹកត្របែកត្រូវបានគេរកឃើញថា ជួយបញ្ចុះសម្ពាធឈាម បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចាប់តាំងពីសម្ពាធឈាមឡើងខ្ពស់ និងកូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់ មានជាប់តាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលមក ការញ៉ាំសារធាតុចម្រាញចេញពីស្លឹកត្របែកគឺមានប្រយោជន៍ប្រកបដោយគុណតម្លៃណាស់។
ក្នុងរយៈពេលសិក្សា ១២សប្តាហ៍ទៅលើមនុស្សចំនួន ១២០នាក់ បានរកឃើញថា ការញ៉ាំផ្លែត្របែកទំមុនពេលបាយ ធ្វើឲ្យសម្ពាធឈាមថយចុះពី ៨ ទៅ៩លេង បន្ថយកូឡេស្តេរ៉ុលសរុបបាន ៩.៩ភាគរយ និងបង្កើនកូឡេស្តេរ៉ុលល្អបាន ៨ភាគរយ។ ឥទ្ធិពលដូចគ្នានេះក៏ត្រូវបានគេរកឃើញនៅលើការសិក្សាជាច្រើនផ្សេងៗទៀតដែរ៕