បើសិនជាអ្នកត្រូវបានគេរកឃើញថាមានជំងឺមហារីកសុដន់ហើយ អ្នកគួរតែត្រៀមនូវតារាងសំណួរមួយចំនួនដូចខាងក្រោមនេះដើម្បីសួរគ្រូពេទ្យបន្ថែមផង៖
- តើជំងឺមហារីកសុដន់ដែលអ្នកមានជាប្រភេទមហារីកអ្វី?(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- តើមហារីកនេះធំប៉ុណ្ណា?
- តើមហារីកនេះរាលដាលដល់កូនកណ្តុរ ឬកន្លែងណាហើយ?
- តើជំងឺមហារីកនេះស្ថិតក្នុងដំណាក់កាលអ្វី? ដំណាក់កាលមានចាប់ពី ១ (ព្យាបាលជាខ្ពស់) ដល់ ៤ (ដំណាក់កាលចុងក្រោយ និងអាចរាលដាលទៅកន្លែងផ្សេងៗទៀតនៃរាងកាយ)
- តើខ្ញុំត្រូវតែធ្វើតេស្តអ្វីផ្សេងទៀតឬអត់មុនពេលសម្រេចចិត្តព្យាបាល?
- តើខ្ញុំត្រូវតែទៅជួបគ្រូពេទ្យណាផ្សេងឬអត់?(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- តើអ្វីទៅជា Hormone Receptor Status របស់មហារីកខ្ញុំ? តើអ្វីទៅជា HER2 Status របស់មហារីកខ្ញុំ?
- តើខ្ញុំមានឱកាសរស់យូរប៉ុណ្ណាដែរ?
- តើនរណាអាចជួយខ្ញុំឲ្យយល់ដឹងអំពីតម្លៃ និងការទទួលបានការធានារ៉ាបរងសម្រាប់ការកំណត់រោគវិនិច្ឆ័យ និងព្យាបាល?