ការក្រហមភ្នែក វាគឺជាការរលាកទៅលើជាលិកាស្តើងៗដែលគ្របពីលោផ្នែកពណ៌សរបស់ភ្នែក និងខាងក្នុងត្របកភ្នែក។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) បញ្ហានេះងាយនឹងរាលដាលទៅអ្នកផ្សេងណាស់ដោយសារតែដៃប៉ះពាល់ភ្នែករួចហើយផ្ទុកមេរោគ រួចទៅប៉ះពាល់នឹងអ្នកដទៃ ឬអាចប៉ះនឹងរបស់ដែលងាយចម្លងដូចជា ត្រចៀកទ្វារដែលគេតែងតែប៉ះពាល់ជាញឹកញាប់។
ពេលវេលាព្យាបាលប្រហែលជាប្រែប្រួលអាស្រ័យទៅតាមជំងឺនេះបង្កឡើងដោយវីរុស ឬបាក់តេរីដែរ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីរបៀបក្នុងការគ្រប់គ្រងការរាលដាលនៃបញ្ហាក្រហមភ្នែកនេះទៅអ្នកដទៃ៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចដើម្បីរកមើលរោគវិនិច្ឆ័យ និងការព្យាបាល(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរលាងសម្អាតដៃឲ្យបានស្អាតល្អមុនពេល និងក្រោយពេលប៉ះពាល់ភ្នែក ច្រមុះ និងមាត់
- ចូរលាងសម្អាតផ្ទៃដែលងាយនឹងមានមេរោគ ជាពិសេសកន្លែងដែលគេប៉ះពាល់ជាញឹកញាប់ដូចជា តុ គន្លឹះទ្វារ ទូរស័ព្ទដៃ និងរបស់របរក្មេងលេងជាដើម៕