ទឹកដោះគោត្រូវបានផ្សារភ្ជាប់ជាមួយនឹងការលូតលាស់ រាងកាយនិង រឹងមាំ។
ការសិក្សាវិទ្យាសាស្ត្រដំបូងបង្អស់មួយដែលវាយតម្លៃទំនាក់ទំនងរបស់ទឹកដោះគោទៅនឹងការលូតលាស់របស់កុមារ ដែលត្រូវបានធ្វើឡើងក្នុងឆ្នាំ 1928។ វាបានប៉ាន់ប្រមាណថា មានការកើនឡើង 20% នៃទម្ងន់ និងកម្ពស់ក្នុងចំណោមកុមារដែលផឹកទឹកដោះគោ បើធៀបនឹងអ្នកដែលមិនបានផឹក។
ការសិក្សាថ្មីៗនេះ សម្រាប់ក្មេងដែលទទួលទានទឹកដោះគោ អាចជួយការបន្ថយហានិភ័យ 1.9% នៃការមិនលូត(ក្រិន) ចំពោះកុមារដែលមានអាយុចន្លោះពី 6 ខែដល់ 5 ឆ្នាំ។
ទឹកដោះគោមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងប្រូតេអុីន កាល់ស្យូម ប៉ូតាស្យូម ស័ង្កសី និងវីតាមីន A ដែលសុទ្ធតែមានសារៈសំខាន់សម្រាប់ការលូតលាស់ក្នុងវ័យកុមារភាពរបស់ក្មេង។ ផលិតផលទឹកដោះគោមួយចំនួនក៏ត្រូវបានពង្រឹងជាមួយនឹងវីតាមីន D ផងដែរ។
សម្រាប់ទឹកដោះគោ Foremost OMEGA គឺជាទឹកដោះគោដែលជួយពង្រឹងការអភិវឌ្ឃលើភាពឆ្លាតវៃរបស់ក្មេង ការសិក្សា និងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវា។ ទឹកដោះគោនេះ ត្រូវបានបង្កើតឡើងដោយស្ថាប័នស្រាវជ្រាវ FrieslandCampina ក្នុងប្រទេសហូឡង់។ អ្នកម្តាយត្រូវធានាថា កូនៗរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ និងជាពិសេសទៅលើខួរក្បាលរបស់ពួកគេ។
ទឹកដោះគោ Foremost OMEGA បានផ្ទុកនូវអាហាររូបត្ថម្ភល្អបំផុតជាច្រើនសម្រាប់ការអភិវឌ្ឍន៍កូនរបស់អ្នកដូចជា៖
- មានសារធាតុ DHA ចំនួន 3.4 ក្រាម ក្នុងមួយមីលីលីត្រ (180 មីលីលីត្រ)
- មានផ្ទុកសារធាតុ អូមេហ្គា 3 ចំនួន 80 មីលីក្រាម
- មានផ្ទុកសារធាតុ sphingomyelin និង វីតាមីន B12 ខ្ពស់ ដែល ជួយដល់ប្រព័ន្ធប្រសាទ និងខួរក្បាលបានល្អ
- មានវីតាមីន C និងវីតាមីន E ខ្ពស់ ជំនួយដល់ ប្រព័ន្ធភាពស៊ាំ ធ្វើឱ្យកូនមានសុខភាពល្អ និងរឹងមាំ
លើសពីនេះ Foremost OMEGA មានអាស៊ីតអាមីណូទាំង 9 ជាមួយនឹងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលធានាបាននូវការអភិវឌ្ឍន៍កាន់តែប្រសើរឡើងសម្រាប់កុមារ។
ចាប់អារម្មណ៍ចង់ដឹងព័ត៌មានបន្ថែម និងតម្លៃនៃទឹកដោះគោ Foremost?
សូមចូលទៅកាន់ Facebook ផេក និង Telegram សម្រាប់ការពិត និងចំណេះដឹង Super Mom Club by Foremost