ជំងឺព្រូនសំប៉ែត បណ្តាលមកពីការញ៉ាំអាហារ ឬទឹក ដែលមានពងព្រូនសំប៉ែត ឬដង្កូវព្រូននេះ។ បើសិនជាអ្នកញ៉ាំអាហារដែលមានពងព្រូន វានឹងរាលដាលទៅក្នុងពោះវៀន និងបង្កើតបានទៅជាគីសដង្កូវ (Larval Cyst) ក្នុងរាងកាយ និងសរីរាង្គផ្សេងៗ។ បើសិនជាអ្នកញ៉ាំដង្កូវព្រូនតែម្តងនោះ វានឹងទៅជាព្រូនសំប៉ែតពេញវ័យក្នុងពោះវៀន។
ព្រូនសំប៉ែតពេញវ័យ គឺមានក្បាល ក និងផ្នែកកង់ៗរបស់វា។ នៅពេលអ្នកឆ្លងជំងឺព្រូនសំប៉ែតក្នុងពោះវៀន ក្បាលព្រូនមួយនេះ នឹងស្អិតជាប់នឹងជញ្ជាំងពោះវៀន ហើយកង់ៗរបស់វាលូតលាស់ និងបញ្ចេញពង។ ដង្កូវព្រូនសំប៉ែតពេញវ័យ អាចរស់នៅក្នុងខ្លួនមនុស្សរហូតដល់ ៣០ ឆ្នាំ។ ការមានជំងឺព្រូនសំប៉ែន ច្រើនតែមានលក្ខណៈស្រាល ប៉ុន្តែ ចំពោះការបង្ករោគដែលកើតលើសរីរាង្គវិញ អាចនឹងមានផលវិបាកធ្ងន់ធ្ងរ។
កត្តាដែលអាចធ្វើឲ្យអ្នក ប្រឈមកាន់តែខ្លាំងនឹងការបង្ករោគ ដោយព្រូនសំប៉ែតនោះ មានដូចជា ៖
• កង្វះអនាម័យ
• រស់នៅកន្លែងដែលប៉ះពាល់នឹងលាមកសត្វ និងមនុស្ស
• ធ្វើដំណើរទៅប្រទេសកំពុងអភិវឌ្ឍន៍
• ញ៉ាំសាច់សត្វដែលឆៅ ឬមិនបានចម្អិនល្អ
• រស់នៅក្នុងតំបន់មានជំងឺ៕