រោគសញ្ញារបស់ជំងឺគ្រុនពោះវៀនទំនងជាកើតឡើងបន្តិចម្តងៗ ហើយច្រើនតែឃើញមានក្នុងរយៈពេល ១ ទៅ៣សប្តាហ៍ក្រោយប៉ះពាល់នឹងជំងឺនេះរួច។
នៅពេលសញ្ញាកើតមាន អ្នកទំនងជាមានអាការៈដូចខាងក្រោមនេះ៖
• អាការៈក្តៅខ្លួនចាប់ផ្តើមពីទាប ហើយកើនឡើងរាល់ថ្ងៃ រហូតដល់ ៤០.៥អង្សារ
• ឈឺក្បាល
• អស់កម្លាំង
• ឈឺសាច់ដុំ
• បែកញើស
• ក្អកស្ងួត
• មិនឃ្លានអាហារ និងស្រកទម្ងន់
• ឈឺពោះ
• រាក ឬទល់លាមក
• កន្ទួលរមាស់
• ហើមពោះខ្លាំង
បើសិនជាអ្នកមិនទទួលយកការព្យាបាលទេនោះ អ្នកអាចនឹង៖
• ទៅជារវើរវាយ
• ដេកគ្មានចលនា និងភ្នែកអស់កម្លាំងបើកបានតែពាក់កណ្តាល ដែលវាត្រូវបានគេស្គាល់ថាជាអាការៈជំងឺគ្រុនពោះវៀន
ផលវិបាកដែលអាចប៉ះពាល់ដល់អាយុជីវិតច្រើនតែអាចកើតមានក្នុងករណីនេះ។ អ្នកខ្លះវិញ រោគសញ្ញាអាចនឹងត្រឡប់មកវិញក្នុងរយៈពេល២សប្តាហ៍ក្រោយពីការក្តៅខ្លួនស្រាកស្រាន្តទៅវិញ។
ចូរទាក់ទងគ្រូពេទ្យភ្លាមៗបើសិនជាអ្នកសង្ស័យថាខ្លួនឯងមានជំងឺគ្រុនពោះវៀន៕