សួតគឺជាកន្លែងសំខាន់នៃដង្ហើមរបស់អ្នក ដូចនេះប្រសិនជាអ្នកមិនចង់ឲ្យវាមានបញ្ហា អ្នកគួរតែពិសារផ្លែឈើទាំង៥ខាងក្រោមនេះឲ្យបានច្រើន ព្រោះវាអាចជួយប៉ូវសួតអ្នកបាន។ តើមានអ្វីខ្លះទៅ?
ផ្លែសារី
នៅក្នុងផ្លែសារីនេះមានសារធាតុដែលអាចជួយដល់រាងកាយអ្នកស្ទើរតែគ្រប់ផ្នែក ដោយវាអាចជួយបំបាត់ស្លេស្ម និងក្អក ធ្វើឲ្យសួតអ្នកដំណើរការល្អ ជួយជម្រះជាតិពុលចេញពីរាងកាយ ជួយបំបាត់អាការៈក្តៅក្នុង ជាពិសេសវាក៏អាចជួយបំបាត់អាការៈឈឺបំពង់កដែរ។
ផ្លែទ្រលាប់
ប្រសិនជាអាការៈក្អកអ្នកកើតចេញពីសួតមានបញ្ហា អ្នកអាចពិសារផ្លែឈើនេះបាន នោះវានឹងជួយធ្វើឲ្យអ្នកអាចមានអាការៈធូរស្រាលជាងមុន។ ម្យ៉ាងទៀតវាក៏អាចជួយបំបាត់អាការៈស្ងួតមាត់ និងប្រេះមាត់របស់អ្នកដូចគ្នា។
អំពៅ
ក្រោយពេលដែលអ្នកពិសារអំពៅនេះរួច វានឹងជួយបំបាត់ស្លេស្ម និងធ្វើឲ្យអ្នកមិនសូវក្អកប្រសិនជាអ្នកមានអាការៈទាំងពីរនេះ ហើយវាក៏អាចយកមកព្យាបាលជំងឺស្ងួតមាត់ដែរ។
ឆៃថាវ
នៅក្រោយពេលដែលអ្នកញ៉ាំឆៃថាវនេះរួច វានឹងអាចជួយធ្វើឲ្យអ្នកត្រជាក់ក្នុង ថែមទាំងអាចជួយធ្វើឲ្យក្រពះអ្នកកិនអាហារបានល្អទៀតផង។ ម្យ៉ាងទៀតវាក៏អាចជួយការពារប្រព័ន្ធដង្ហើមអ្នកឲ្យមានសុខភាពល្អដូចគ្នា និងជួយបំបាត់អាការៈឈឺបំពង់ក។ ប្រសិនជាអ្នកក្អក ហើយមានស្លេស្មច្រើន វានឹងជួយបំបាត់ដូចគ្នា។
ផ្កាថ្ម
ប្រសិនជាសួតអ្នកខ្សោយ អ្នកអាចញ៉ាំវាបាន ហើយនៅពេលដែលអ្នកក្អកអត់មានស្លេស្ម ឬមានស្លេស្មច្រើនស្អិតជាប់គ្នា វាក៏អាចជួយព្យាបាលដូចគ្នា៕