ផ្លែធូរេនមិនខុសគ្នានឹងផ្លែឈើប្រភេទសាច់ៗទេ គឺវាផ្ទុកទៅដោយអាហារសរសៃយ៉ាងច្រើន ដែលមានសារៈសំខាន់ចំពោះមុខងារធម្មតាររបស់ប្រព័ន្ធជាច្រើនក្នុងរាងកាយ ជាពិសេសប្រព័ន្ធរំលាយអាហារតែម្តង។
ជាតិសរសៃធ្វើអោយពោះវៀនមានចលនាកាន់តែខ្លាំង ដែលធ្វើអោយវាមានលក្ខណៈកាន់តែងាយស្រួលក្នុងពោះវៀន។ ជាតិសរសៃក៏ទៅភ្ញោចដល់ចលនារបស់ពោះវៀន និងការបញ្ចេញរបស់រស់រំលាយអាហារ និងរស់ក្រពះផងដែរ។ តាមរយៈការកាត់បន្ថយជំងឺដូចជាទល់លាមក និងស្ទះពោះវៀន ជំងឺដូចជាហើមពោះ, ផោមច្រើន, ក្រហាយដើមទ្រូង, រមួលឈឺក្នុងពោះ និងក្រពះមិនរំលាយត្រូវបានកាត់បន្ថយ ហើយជំងឺធ្ងន់ៗដូចជាមហារីកពោះវៀនធំ និងចុងពោះវៀនធំក៏អញ្ចឹងដែរ។
ជាតិសរសៃជាច្រើនក្នុងផ្លែធូរេនគឺជាប្រភេទសរសៃមិនរលាយដែលវាក៏ទៅកាត់បន្ថយការរាគជាញឹកញាប់បានដែរ
ជាតិសរសៃទៅជួយកាត់បន្ថយចំនួនកូឡេស្តេរ៉ុលក្នុងឈាមតាមរយៈការទាញកូឡេស្តេរ៉ុល LDL ចេញពីរាងកាយ និងប្រញ៉ាប់បញ្ចេញវាមុនពេលវាអាចធ្វើអោយមានការខូចខាតដល់ប្រព័ន្ធបេះដូង-សរសៃឈាមក្នុងទម្រងជាកំណកខ្លាញ់ក្នុងសរសៃឈាមបាន៕