ដោយសារតែពេលនេះជារដូវផ្តាសាយ ដូច្នេះវាងាយនឹងធ្វើឲ្យមនុស្សយើងគ្រប់គ្នាឆ្លងជំងឺផ្តាសាយខ្លាំងណាស់។ វ៉ាក់សាំងបង្ការជំងឺផ្តាសាយគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារខ្លួនពីជំងឺនេះ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)បើសិនជាអ្នកពិតជាមានរោគសញ្ញារបស់ជំងឺផ្តាសាយដូចជា ក្តៅខ្លួនខ្លាំង ឈឺខ្លួនខ្លាំង ឈឺក្បាល អស់កម្លាំងខ្លាំង ឈឺបំពង់ក ក្អក ហៀរសម្បោរ ក្អួត រាករូស អ្នកប្រហែលជាមានជំងឺផ្តាសាយធំហើយ។
ករណីភាគច្រើនគឺមិនត្រូវការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យឡើយ ប៉ុន្តែបើសិនជាអ្នកមានអាការៈព្រមានដូចខាងក្រោមនេះ គឺត្រូវតែស្វែងរកការព្យាបាលពីគ្រូពេទ្យភ្លាម៖
- ដកដង្ហើមញ៉ាប់ ពិបាកដកដង្ហើម ឬស្បែកទៅជាស្វាយ
- ឈឺចាប់ ឬតឹងទ្រូង ឬពោះ(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- វង្វេងវង្វាន់
- វិលមុខភ្លាមៗ
- មិនអាចផឹក ឬញ៉ាំបាន ឬក្អួតធ្ងន់ធ្ងរ ឬក្អួតជាប់រហូត
- អាការៈផ្តាសាយបានធូរស្រាលហើយតែវាត្រឡប់មកវិញទៀត
- ក្តៅខ្លួនជាមួយការឡើងកន្ទួលរមាស់ (ក្មេង)
- យំគ្មានទឹកភ្នែក ឬមិនសូវសើមខោទឹកនោមដូចសព្វដង (ក្មេង)៕