មើមត្រាវផ្ទុកទៅដោយចំនួនជាតិប៉ូតាស្យូមដ៏ល្អមួយដែលជាជាតិរ៉ែដ៏សំខាន់ដែលមនុស្សយើងត្រូវការដើម្បីមានសុខភាពល្អ និងបំពេញមុខងារក្នុងខ្លួនបានយ៉ាងត្រឹមត្រូវ។
![](https://www.health.com.kh/wp-content/uploads/2022/03/M-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9C.jpg)
ប៉ូតាស្យូមមិនត្រឹមតែជួយផ្តល់នូវការបញ្ជូនជាតិទឹកដ៏ល្អរវាងភ្នាស់កោសិកា និងជាលិការក្នុងខ្លួនទេ តែក៏ជួយបំបាត់ស្ត្រេស និងបញ្ហាសម្ពាធឈាមឡើងខ្ពស់ក្នុងសរសៃឈាមអាក់ទែដែរ។
តាមរយៈការបន្ធូរសម្ពាធឈាមក្នុងសរសៃឈាមវ៉ែន និងអាក់ទែ សម្ពាធឈាមអាចនឹងថយចុះ ហើយស្ត្រេសលើប្រព័ន្ធសរសៃឈាម-បេះដូងក៏ ត្រូវថយចុះដែរ។ ជាតិប៉ូតាស្យូមមានទំនាក់ទំនងនឹងការបង្កើនមុខងារនៃភាពឆ្លាតវៃ ដោយសារតែវាមានទំនាក់ទំនងនឹងសរសៃប្រសាទចំពោះសម្ពាធឈាម ដូច្នេះវានឹងបន្ថយសម្ពាធឈាម និងបញ្ជូនលំហូរឈាមកាន់តែល្អរវាងភ្នាសសរសៃប្រសាទក្នុងខ្លួន៕