ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលតែងរកឃើញផ្លូវលុយ ព្រោះគេពូកែចាយលុយណាស់។ ជាហេតុដែលធ្វើឲ្យគេតែងរកឃើញផ្លូវក្នុងការចំណេញបានប្រាក់។ ដូចនេះ ក្នុងជីវិតរបស់គេ នឹងមិនសូវខ្វះលុយចាយនោះឡើយ។
ឆ្នាំថោះ
ប្រពន្ធដែលកើតក្នុងឆ្នាំថោះ នៅពេលដែលគេកាន់តែពូកែចាយលុយ ប្តីរឹតតែពូកែរកប្រាក់ ដោយអាចនិយាយបានថា គេជាទេវតាទ្រព្យរបស់ស្វាមី ដោយតែងនាំទ្រព្យចូលមកជានិច្ច។ ដូចនេះ លុយដែលគេមានចាយនឹងមិនខ្វះនោះទេ។
ឆ្នាំខាល
ឆ្នាំខាល មានឃ្លាំងទ្រព្យធំណាស់ ព្រោះគេជាបុគ្គលដែលចាយប្រាក់ច្រើន។ ប្រាក់ដែលគេចាយចេញទៅ នឹងអាចរកមកវិញយ៉ាងងាយ។ ជាហេតុដែលធ្វើឲ្យគេតែងរស់នៅក្នុងជីវភាពដែលល្អខ្លាំងតែម្តង៕