អត្ថប្រយោជន៍នៃជាតិដែកលើទារក និងកុមារ
ជាតិដែកជាជាតិរ៉ែមួយប្រភេទដែលរាងកាយទារកនិងកុមារត្រូវការ សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយ។ គ្រាប់ឈាមក្រហមមានតួនាទីដឹកជញ្ជូនអុកស៊ីសែនចែកចាយទៅគ្រប់កោសិកានៃសរីរាង្គកាយ។ ដូចនេះហើយ ទើបកោសិកាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតថាមពលសម្រាប់ទ្រទ្រង់ដល់រាងកាយ។
ទារក និងកុមារក៏ត្រូវការជាតិដែកសម្រាប់ការអភិវឌ្ឍន៍ និងការលូតលាស់ខួរក្បាលពិសេសទារកអាយុ៦ខែឡើងមានតម្រូវការជាតិដែកខ្ពស់ជាងមុន ដូចនេះហើយទើបអ្នកជំនាញណែនាំឱ្យទារកអាយុ៦ខែឡើង ចាប់ផ្ដើមទទួលទាននូវអាហារបន្ថែម (solid foods) ដើម្បីទទួលបាននូវជាតិដែកគ្រប់គ្រាន់សម្រាប់ការលូតលាស់រូបរាងកាយ គ្រាប់ឈាមក្រហម និងការអភិវឌ្ឍខួរក្បាល។
រោគសញ្ញាដែលក្មេងអាចជួបប្រទះក្នុងករណីខ្វះជាតិដែក
នៅពេលក្មេងទទួលបានជាតិដែកមិនគ្រប់គ្រាន់ ក្មេងអាចប្រឈមនឹង៖
- អស់កំលាំង ខ្សោយ
- ស្បែក និងក្រចកដៃមានភាពស្លេកស្លាំង
- សីតុណ្ហភាពរាងកាយមិនមានស្ថេរភាព
- ឈឺក្បាល វិលមុខ
- រលាកអណ្ដាត
សារជាតិដែកដែលមានក្នុងរូបមន្តទឹកដោះគោម្សៅ Bimbosan Super Premium ផ្សំតាមការណែនាំ និងការកំណត់ថ្មីបំផុត ពិសេសមានបរិមាណសមស្របទៅតាមតំរូវការលូតលាស់របស់កុមារ ដែលជួយដល់ការផលិតគ្រាន់ឈាមក្រហមនិងកោសិកាសាច់ដុំ ជួយជំរុញការអភិវឌ្ឍខួរក្បាល និងការពារពីបញ្ហាស្លេកស្លាំងដោយសារកង្វះជាតិដែក។
ពត័មានបន្ថែម៖