ការបន្សាបជាតិពុល គឺជាដំណើរការនៃការសម្អាតជាតិពុលគ្រោះថ្នាក់ផ្សេងៗចេញពីក្នុងរាងកាយ។ ដំណើរការនេះបង្កើនការលើកកម្ពស់សុខភាពល្អប្រសើរ និងការពាររាងកាយអ្នកពីជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការបន្សាបជាតិពុលក្នុងរាងកាយ គឺមិនមែនជាដំណើរការស្មុគស្មាញអ្វីឡើយ ដោយវាអាចដំណើរការទៅបានតាមរយៈការទទួលទាននូវប្រភេទអាហារដែលមានឥទ្ធិពលកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh ជាប្រភេទនៃអាហារបន្សាបជាតិពុលដ៏មានប្រសិទ្ធិភាពបំផុតមួយចំនួនដែលអាចជួយថ្លើមឲ្យរក្សាបាននូវរាងកាយគ្មានជាតិពុល មានសុខភាពល្អ និងកម្ចាត់ចោលនូវជាតិពុលគ្រោះថ្នាក់ផ្សេងៗ ៖
១. ផ្លែប៉ោម
ជាតិសសៃ pectin ដែលមាននៅក្នុងផ្លែប៉ោមជួយកម្ចាត់សារធាតុបំប៉នបន្ថែមមិនល្អនៃអាហារ និងជាតិលោហៈពុល ដែលបានប្រមូលផ្ដុំក្នុងរាងកាយយូរឆ្នាំមកហើយ។ ដូច្នេះការទទួលទានផ្លែប៉ោមឲ្យបាន ១ ក្នុងមួយថ្ងៃ គឺប្រសើរណាស់ចំពោះសុខភាព។
២. ក្រូចឆ្មារ
ក្រូចឆ្មារ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន ហើយវាជាផ្លែឈើបន្សាបជាតិពុលដ៏មានឥទ្ធិពល។ បរិមាណនៃវីតាមីន C ដែលមានវត្តមាននៅក្នុងក្រូចឆ្មារ គឺចាំបាច់សម្រាប់រាងកាយដើម្បីបង្កើតបាននូវសមាធាតុ glutathione។ សមាសធាតុនេះជួយថ្លើមក្នុងដំណើរការនៃការបន្សាបជាតិពុល។ ក្រូចឆ្មារក៏ជួយប្រព័ន្ធរំលាយអាហារក្នុងដំណើរការនៃការកម្ចាត់កាកសំណល់ផងដែរ។ អ្នកអាចច្របាច់ទឹកក្រូចឆ្មារស្រស់ម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ បន្ទាប់មកទទួលទានវាជាប្រចាំរៀងរាល់ព្រឹកនៅពេលពោះទទេរមិនទាន់ទទួលទានអ្វី។
៣. ឆៃថាវក្រហម
ឆៃថាវក្រហម គឺជាអាហារដ៏មានឥទ្ធិពលបំផុតមួយដែលជួយក្នុងការកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយ។ វាមានផ្ទុកនូវសារធាតុ pectin និង betaine ដែលជួយការពារប្រព័ន្ធរំលាយអាហារ និងថ្លើម។ សារធាតុគីមីទាំងនេះក៏អាចជួយសម្អាតក្នុងរាងកាយផងដែរ ដោយកាត់បន្ថយបរិមាណនៃជាតិពុលដែលរាងកាយកំពុងផ្ទុក។ បន្លែនេះ ក៏ជាប្រភពដ៏សម្បូរបែបនៃជាតិម៉ាញ៉េស្យូម, ជាតិដែក, កាល់ស្យូម និងជាតិស័ង្កសី ដែលរាងកាយត្រូវការចាំបាច់ដើម្បីដំណើរការកម្ចាត់ ឬបន្សាបជាតិពុលចេញពីក្នុងរាងកាយ។ លើសពីនេះទៅទៀត បរិមាណខ្ពស់នៃជាតិសសៃក្នុងឆៃថាវក្រហម ជួយធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង និងជួយរាងកាយកម្ចាត់កាកសំណល់។
៤. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ គឺផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្ដល់ឲ្យបន្លែមួយប្រភេទនេះនូវសមត្ថភាពជម្រុញអង់ស៊ីមបន្សាបជាតិពុលដល់កម្រិតកោសិកាមិនអាចស្មានដល់មួយ។
៥. ខ្ទឹមស
ខ្ទឹមស គឺជាអាហារបន្សាបជាតិពុលដ៏ល្អបំផុតមួយ។ វាជួយជម្រុញថ្លើមឲ្យផលិតអង់ស៊ីមបន្សាបជាតិពុលដែលជួយច្រោះជាតពុលពីក្នុងប្រព័ន្ធរំលាយអាហារ។ ដូច្នេះចូរឧស្សាហ៍បន្ថែមខ្ទឹមសចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៦. ខ្ញី
ខ្ញីមានផ្ទុកនូវសមាធាតុ shogaols និង gingerols ជួយលើកកម្ពស់ការបន្សាបជាតិពុលពីរាងកាយ ដោយបង្កើនលឿនចលនានៃអាហារតាមរយៈពោះវៀន។ ជាលទ្ធផល ដំណើរការនេះជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ និងកាកសំណល់ចេញពីថ្លើម, ពោះវៀនធំ និងសរីរាង្គខាងក្នុងដទៃទៀត។ ខ្ញី គឺផ្ដល់អត្ថប្រយោជន៍គួរឲ្យកត់សម្គាល់ចំពោះថ្លើម ជាពិសេស គឺប្រសិនបើអ្នកកំពុងកើតមានបញ្ហាខ្លាញ់រុំថ្លើមដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងច្រើនពេក។ វិធីដ៏ល្អបំផុតដើម្បីទទួលបានប្រយោជន៍ពេញលេញពីខ្ញីក្នុងការកម្ចាត់ ឬបន្សាបជាតិពុលក្នុងរាងកាយនោះ គឺការទទួលទានតែខ្ញី។ អ្នកអាចធ្វើ ឬឆុងតែនេះបាន ដោយគ្រាន់តែដាក់ ខ្ញីស្រស់ដែលឈូស ឬកោសហើយចំនួន ២ ស្លាបព្រាកាហ្វេក្នុងពែង រួចបន្ថែមទឹកក្ដៅចូលនឹងរងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទីសិន សឹមទទួលទាន៕