ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យបុរសទុកអ្នកសំខាន់ក្នុងចិត្ត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចង់ឲ្យសង្សារអ្នកជួយ អ្នកគួរតែធ្វើ ឬនិយាយដោយឲ្យគេដឹងថាអ្នកត្រូវការជំនួយពីគេ ព្រោះគេពូកែជាងអ្នក។ ការចេះប្រើពាក្យសម្តីត្រូវ នឹងធ្វើឲ្យមនុស្សប្រុសពេញចិត្តក្នុងការជួយអ្នក ព្រោះគេដឹងថាអ្នកមិនមែនប្រើគេដួចជាអ្នកបម្រើអ្នកឡើយ។
- នៅពេលដែលគេធ្វើល្អចំពោះអ្នក អ្នកគួរតែចេះដឹងគុណ ដោយមិនគួរទុកជាមិនឃើញឡើយ។ អ្នកគួរតែចេះប្រើពាក្យថាអរគុណឲ្យបានច្រើនពេលដែលគេធ្វើអ្វីមួយសម្រាប់អ្នក ដើម្បីអាចរក្សាចិត្តរបស់គេឲ្យបានជាប់។
ការលះបង់ត្រូវតែចេញពីអ្នកខ្លះ ដោយមិនគួរឲ្យគេលះបង់តែមួយចំហៀងឡើយ។ ដូចនេះ អ្នកគួរតែប្រើវិធី៣នេះ ដើម្បីជួយធ្វើឲ្យមនុស្សប្រុសទុកអ្នកក្នុងចិត្តបានយូរ ហើយមិនអាចឃ្លាតពីអ្នកឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)