នំប៉័ង
ការដាក់នំប៉័ងក្លាសេនៅក្នុងទូរទឹកកក នឹងធ្វើឲ្យវាស្ងួត រឹង លែងស្រស់ ហើយមិនឆ្ងាញ់នោះទេ។
ខ្ទឹមស
ខ្ទឹមស នឹងនៅស្រស់ និងល្អបានយូរ ប្រសិនបើអ្នកដាក់វានៅខាងក្រៅ។ យ៉ាងណាមិញ ត្រូវប្រាកដថា វាមានខ្យល់ចេញចូល និងស្ងួតល្អ។
ខ្ទឹមបារាំង
ខ្ទឹមបារាំង ទាមទារកន្លែងដែលស្ងួត មានខ្យល់ និងងងឹតបន្តិច ដូច្នេះ ចូរកុំដាក់វា នៅក្នុងទូរទឹកកកអី។
ផ្លែប័រ
ប្រសិនបើអ្នក មានថង់ពណ៌ត្នោត អ្នកគួរតែច្រកផ្លែប័រ នៅក្នុងនោះ ជំនួសឲ្យការដាក់វា នៅក្នុងទូរទឹកកក៕