អ្នកត្រូវធ្វើការទទួលទាន នូវអាហារដែលសំបូរទៅ ដោយសារជាតិកាល់ស្យូម ដើម្បីទទួលបាននូវសុខភាពមាំមួន។
កាល់ស្យូមគឺជា សារធាតុបំប៉នមួយដ៏សំខាន់ ដែលយើងត្រូវការ ប្រើប្រាស់វានៅក្នុងរាងកាយរបស់យើង។ វាមានមុខងារសំខាន់ៗជាច្រើន។ វាជួយអោយឆ្អឹង និង ធ្មេញរឹងមាំ និង ចូលរួមផងដែលនូវការជួយអោយឈាម ឆាប់កក និង ជួយដល់ការកន្ត្រាក់របស់សាច់ដុំ។
ភាគច្រើននៃសារជាតិកាល់ស្យូមនេះ ត្រូវបានស្តុកទុកនៅក្នុង ធ្មេញ និង ឆ្អឹងរបស់រាងកាយយើង។ នៅពេល ដែលកម្រិតកាល់ស្យូមនៅក្នុងរាងកាយយើង ចុះមកក្នុងកម្រិតទាបជាងធម្មតា នោះជាតិកាល់ស្យូមនឹង ត្រូវបានដកចេញពី ក្នុងឆ្អឹង និង ធ្មេញ ហើយជាលទ្ធផលនោះ វានឹងមានការបាត់បង់ជាតិកាល់ស្យូមនេះ ក្នុងកម្រិត មួយយ៉ាងធ្ងន់ធ្ងរ។ កង្វះជាតិកាល់ស្យូមនៅក្នុងខ្លួន នឹងនាំអោយមានការបាក់ឆ្អឹង និង កើតមាននូវជំងឺពុកឆ្អឹង ឬ ឆ្អឹងស្ពោត ចំពោះមនុស្សវ័យចំណាស់។
កាល់ស្យូមគឺជា សារជាតិមួយក្នុងចំណោមសារជាតិដែលមានជាតិរ៉ែច្រើនជាងគេ បំផុតនៅក្នុងរាងកាយរបស់ មនុស្ស។ រាងកាយយើង ត្រូវការជាតិ វីតាមីន D ដើម្បីធ្វើការបឺតស្រូប យកជាតិកាល់ស្យូមអោយបានត្រឹមត្រូវ។ ការបាត់បង់ជាតិកាល់ស្យូម ក្នុងកម្រិតដ៏ធ្ងន់ធ្ងរ ចំពោះកុមារគឺអាចនឹងបណ្តាលអោយ ជំងឺក្រេះ។ ហើយចំពោះ មនុស្សពេញវ័យ វាអាចធ្វើកើតមាននូវអាការៈគាំងសាច់ដុំ, គេងមិនលក់ និង មានចិត្តស្រាល។
ការប្រើប្រាស់សារជាតិកាល់ស្យូមបានត្រឹមត្រូវ គឺអាចជួយកាត់បន្ថយនូវជំងឺលើសសម្ពាធឈាម, រក្សាអោយ ចង្វាក់បេះដូងអ្នក ដើរបានត្រឹមត្រូវ,ការពារជំងឺអញ្ចាញធ្មេញ, ការពារជំងឺមហារីកពោះវៀនធំ និង ទ្វារលាមក និង ជួយអោយឈាមឆាប់កក។ មានប្រជាជនអាមេរិកជាច្រើន មិនបានទទួលយកសារជាតិកាល់ស្យូមអោយ បានគ្រប់ គ្រាន់ពីអាហារដែល ពួកគេបានទទួលទាននោះទេ។
តម្រូវការនូវសារជាតិកាល់ស្យូមចំពោះកុមារ
- តើអ្វីខ្លះជាតម្រូវការ សម្រាប់ការប្រើប្រាស់សារជាតិកាល់ស្យូមចំពោះកុមារ?
- កុមារតូចៗដែលចេះដើរ ដែលមានអាយុចាប់ពី ១ ទៅ៣ឆ្នាំ ត្រូវការកាល់ស្យូមប្រហែល ៥០០មីលីក្រាម ឬ ត្រូវផឹកទឹកដោះគោ ២កែវ អោយបានជារៀងរាល់ថ្ងៃ។
- កុមារដែលមានអាយុពី ៤ទៅ៨ឆ្នាំ ត្រូវការជាតិកាល់ស្យូមប្រហែល ៨០០មីលីក្រាម ឬ ត្រូវផឹកទឹកដោះ គោអោយបាន៣កែវ ជារៀងរាល់ថ្ងៃ។
- កុមារដែលមានអាយុច្រើនជាងនេះ ចាប់ពីអាយុ៩ឆ្នាំ ដល់១៨ឆ្នាំ ត្រូវការជាតិកាល់ស្យូមលើសនេះ។ ពួកគេ គួរប្រើប្រាស់វា ប្រហែលជា ១៣០០មីលីក្រាម ឬ ត្រូវផឹកទឹកដោះគោបាន ៤កែវជារៀងរាល់ថ្ងៃ។
ជាតិកាល់ស្យូម ត្រូវបានបាត់បង់នៅពេល ចំអិនអាហារ ដូច្នេះដើម្បីរក្សាវាអោយនូវមានប្រសិទ្ធភាពតាមដែល អាចធ្វើបាន នោះអ្នកត្រូវចំអិនអាហារជាមួយនឹងទឹកបន្តិចបានហើយ។ វិធីផ្សេងទៀតនោះគឺអ្នកអាចចំអិនអាហារ ដែលមានជាតិកាល់ស្យូម នេះក្នុងរយៈពេលខ្លីតាមដែលអ្នកអាច ធ្វើទៅបាន។
ដើម្បីមានភាពងាយស្រួល ក្នុងការទទួលបាននូវសារជាតិកាល់ស្យូម អោយបានគ្រប់គ្រាន់ អ្នកអាចទទួលទាន ថ្នាំគ្រាប់សារជាតិកាល់ស្យូមបន្ថែម ជាមួយនឹងអាហាររបស់អ្នក។