ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកឲ្យស្រកទម្ងន់បាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ផ្លែប៉ោម អាចជួយអ្នកឲ្យស្រកទម្ងន់បាន ព្រោះក្នុងនោះមានសារធាតុសរសៃ រួមទាំងវីតាមីនជាច្រើន ដែលអាចជួយឲ្យអ្នកមានរាងស្គមបាន។ ដូចនេះ អ្នកអាចពិសារបានក្នុងពេលដែលអ្នកចង់មានរាងស្អាត។
- ក្រូចឆ្មារមានផ្ទុកវីតាមីនសេច្រើន ដោយអាចជួយឲ្យអ្នកស្គមបាន និងជួយអ្នកឲ្យមានស្បែកសផង។ ដូចនេះ អ្នកអាចបរិភោគបានពេលដែលអ្នកចង់ស្គម ព្រមទាំងចង់ស្អាត។
- ចំណែកផ្លែគីវីវិញ ក៏មានផ្ទុកវីតាមីនសេច្រើនដែរ ដោយក្រោយពេលដែលចូលដល់រាងកាយ នឹងជួយកំចាត់ខ្លាញ់ក្នុងនោះ ធ្វើឲ្យអ្នកមានរាងស្អាតយ៉ាងងាយជាទីបំផុត។ ដូចនេះ អ្នកអាចបរិភោគផ្លែឈើទាំងនេះក្នុងពេលដែលអ្នកចង់ស្គម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)