តាមជំនឿបុរាណ បើសិនជាអ្នកជួបនឹងរឿងណាមួយក្នុងចំណោមរឿងទាំង ៦ ខាងក្រោមនោះវាជាប្រផ្នូលបញ្ជាក់ថា អ្នកនឹងបានជួបនឹងលាភ គាប់ប្រសើរអ្វីមួយ។ នេះបើតាមការឱ្យដឹងពីក្បួនតម្រាហុងស៊ុយ ស៊ឹង ណាំហុង។
១. សត្វប្រចៀវធ្វើសំបុកក្នុងផ្ទះ
បញ្ជាក់ថាគ្រួសារអ្នកនឹងជួបរឿងថ្កុំថ្កើង សម្បត្តិហូរហៀរ ព្រោះសត្វប្រចៀវតំណាងឱ្យទ្រព្យសម្បត្តិ។
២. ជួបសត្វពស់ដោយចៃដន្យ
បញ្ជាក់ថា រឿងខ្លះ ឬមនុស្សខ្លះដែលសំខាន់កំពុងចូលមកក្នុងជីវិតអ្នក។ បើបានជួបសូមកុំគិតចង់សម្លាប់វាឱ្យសោះ ព្រោះវានឹងលូនចេញដោយខ្លួនឯងនៅពេលដឹងថាមានមនុស្សនៅម្ដុំនោះ។
៣. ពេលឃើញទេពច្យុតិ
គួរប្រញាប់ផ្សងប្រាថ្នាភ្លាមៗ ទោះបីផ្សងអ្វីក៏ដោយវានឹងកើតឡើងអំឡុងពេល ៣០ ថ្ងៃ។
៤. ពេលមានមេអំបៅហើរចូលផ្ទះ
អ្នកនឹងបានស្វាគមន៍ភ្ញៀវដ៏សំខាន់ បើមេអំបៅនោះមានពណ៌ឆើតឆាយ នោះបញ្ជាក់ថាភ្ញៀវនឹងនាំដំណឹងល្អមកប្រាប់។ ដូច្នេះកុំព្យាយាមចង់ចាប់ ឬសម្លាប់សត្វមេអំបៅឱ្យសោះ ព្រោះសត្វនេះតែងនាំដំណឹងរីករាយជានិច្ច បើសម្លាប់អាចកើតរឿងអាក្រក់ជំនួសវិញ។
៥. ជួបគោដោយចៃដន្យ
គោតំណាងឱ្យភាពចម្រើនរុងរឿង បើសិនអ្នកជួបវា ភាពរុងរឿងនៅមិនឆ្ងាយពីអ្នកនោះទេ។
៦. ពេលសុនខចូលមកនៅក្នុងផ្ទះ
សុនខជាសត្វស្មោះត្រង់។ បើសិនមានគេជូនសុនខជាកាដូឬ សត្វសុនខខ្លួនឯងមករស់នៅក្នុងផ្ទះ ប្រៀបបាននឹងអ្នកមាន មិត្តភ័ក្ដិដ៏ស្មោះត្រង់មួយដែលចាំជួយយកអាសាអ្នក៕
ប្រិយមិត្តធ្លាប់ជួបរឿងណាមួយក្នុងចំណោមរឿងខាងលើអត់?