ការសម្រេចចិត្តរបស់មនុស្សវ័យក្មេងក្នុងការញ៉ាំគ្រឿងស្រវឹងប្រហែលជាមានជាប់ទាក់ទងនឹងភាពស្រ្តេសដែលចេះតែចង់ចូលរយមក្នុងចំណោមមនុស្សជុំវិញខ្លួន ការឡើងថ្នាក់ ឬការប្តូរទៅសាលាថ្មី។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលនិយាយដោយបើកចំហរជាមួយកូន ឬយុវវ័យប្រហែលជាជួយការពារគេពីការឆាប់ញ៉ាំគ្រឿងស្រវឹងទាំងវ័យក្មេងបាន។ យ៉ាងណាមិញ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដូចខាងក្រោមនេះ៖
- ឧស្សាហ៍ពិភាក្សាជាមួយកូនអ្នករយៈពេលខ្លីមួយ ដោយចាប់ផ្តើមនៅអាយុតិចៗសិន
- ការនិយាយជាញឹកញាប់អំពីការព្រួយបារម្ភរបស់កូនអាចជួយឲ្យគេនិយាយអ្វីដោយបើកចំហរ ទំនាក់ទំនងទំនងដែលមានភាពជឿជាក់ និងធ្វើឲ្យកាន់តែងាយស្រួលក្នុងការនិយាយអំពីរឿងជាច្រើនទាក់ទងនឹងគ្រឿងស្រវឹងទៀត(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ការនិយាយតិចតួចច្រើនដងគឺជារឿងមានប្រសិទ្ធភាពជាងការនិយាយម្តងតែច្រើនៗ
- នៅពេលនិយាយដល់រឿងគ្រឿងស្រវឹង ចូរបង្ហាញអំពីការយល់ឃើញរបស់អ្នក និងភាពស្មោះត្រង់របស់អ្នកចំពោះរឿងនោះផង
- នៅពេលក្មេងធំឡើង ចូរផ្លាស់ប្តូរការសន្ទនាដើម្បីធ្វើឲ្យការនិយាយនោះសមស្របទៅតាមអាយុគេផង
- ចូរអនុញ្ញាតិឲ្យកូនសួរសំណួរ និងបង្ហាញអំពីក្តីបារម្ភរបស់គេចៀសជាងនិយាយទេស្នា
- ចូរបង្កើតជាឧទារហណ៍ដ៏ល្អមួយសម្រាប់កូនអ្នកតាមរយៈការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងមិនត្រូវបើកបរឡើយក្រោយពីញ៉ាំរួច៕