តុល្យភាពជីវជាតិរបស់ទារកក្នុងរយៈពេល ១០០០ថ្ងៃនៃជីវិតគឺជារឿងសំខាន់ណាស់សម្រាប់ការលូតលាស់សុខភាពផ្លូវចិត្ត និងផ្លូវកាយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការដែលទទួលបានជាតិរ៉ែ វីតាមីន ប្រូតេអ៊ីន និងខ្លាញ់សំខាន់ៗគ្រប់គ្រាន់ក្នុងពេលជាទារកទើបនឹងកើតនិងវ័យចេះដើរតេសតាស គឺជារឿងដ៏សំខាន់ដើម្បីអាចចៀសវាងការបាត់បង់មុខងារខួរក្បាលជាប់រហូតបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះ៖
- គ្រូពេទ្យគួរតែលើកទឹកចិត្តឲ្យស្រ្តីបំបៅដោះកូន ព្រោះវាជាវិធីដ៏ល្អបំផុតក្នុងការផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ខួរក្បាលទារក
- គ្រូពេទ្យរោគកុមារគួរតែពង្រឹងដល់កម្មវិធីជីវជាតិរបស់រដ្ឋាភិបាល ផ្តោតសំខាន់ទៅលើជីវជាតិសម្រាប់ម្តាយ ទារកទើបនឹងកើត និងទារកក្នុងផ្ទៃ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- គ្រូពេទ្យរោគកុមារ និងគ្រូពេទ្យផ្សេងៗទៀតគួរតែណែនាំអាហារដែលផ្គត់ផ្គង់ជីវជាតិជាច្រើនដែលសំខាន់សម្រាប់ការលូតលាស់ខួរក្បាល។ រឿងនេះរួមទាំងការនិយាយជាមួយគ្រូពេទ្យអំពីអាហារដែលសម្បូរជីវជាតិសំខាន់ៗនិងមិនគ្រាន់តែផ្លាស់ប្តូរអាហារមិនផ្តល់សុខភាពតែមួយមុខទេ៕