ផ្លែចេកក្រៅពីអាចយកមកទទួលទានធម្មតា អ្នកក៏អាចយកវាមកធ្វើភេសជ្ជៈផ្តល់ថាមពល នៅក្នុងពេលព្រឹកផងដែរ ។ ថ្ងៃនេះវេបសាយសុខភាព សូមធ្វើការបង្ហាញនូវវិធីធ្វើ ទឹកក្រឡុកផ្លែចេកសម្រាប់ជាអាហារពេលព្រឹក។
គ្រឿងផ្សំ៖
• ផ្លែចេកចិតជាចំណិតដាក់ក្លាសេអោយកក
• ទឹកសណ្តែក ៣/៤នៃកែវ
• ទឹកសេរ៉ូ ១ស្លាបព្រាបាយ (maple syrup)
• ក្រែមវ៉ានីឡា ១/២ ស្លាបព្រាកាហ្វេ
បន្ទាប់មកដាក់គ្រឿងទាំងអស់នេះ ចូលទៅក្នុងម៉ាស៊ីនកិនទឹកក្រឡុក ហើយកិនវាអោយម៉ដ្ឋ រហូតដល់មានសភាពខាប់ៗជាគ្រីម នោះអ្នកអាចចាក់ចូលកែវ ហើយទទួលទាន ទៅតាមបរិមាណដែលអ្នកត្រូវការ។
អត្ថប្រយោជន៍នៃទឹកក្រឡុកផ្លែចេកចំពោះសុខភាព៖
១. ផ្តល់ផលល្អចំពោះបេះដូង
២. ជួយដោះស្រាយអាការៈនៃជំងឺធ្លាក់ទឹកចិត្ត
៣. សម្បូរទៅដោយសារជាតិសសៃ
៤. ជួយរក្សាអោយឆ្អឹងរឹងមាំ
៥. អាចជួយបង្ការ ប្រឆាំងនឹងជំងឺមហារីកតម្រងនោម៕