ការប្រើប្រាស់ផលិតផលព្យាបាលជំងឺមុនដែលផ្ទុកទៅដោយសារធាតុដ៏សកម្មដូចជា Benzoyl Peroxide ឬ Salicylic Acid អាចកម្រនឹងមានបញ្ហាណាស់ ប៉ុន្តែវាក៏អាចបង្កជាប្រតិកម្មធ្ងន់ធ្ងរដល់អាយុជីវិតបានដែរ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គ្រឿងផ្សំជាច្រើនក៏ប្រហែលជាបង្កជាផលរំខានបន្ថែមជាច្រើនទៀតដូចជា ការរលាក ស្ងួត រមាស់ របកស្បែក ឡើងក្រហម និងហើមតិចតួច ជាពិសេសកន្លែងដែលលាបនោះតែម្តង។ អាការនៃការមានប្រតិកម្មខ្លាំងនៃការប្រើថ្នាំលាបបំបាត់មុនអាចមានលក្ខណៈសម្គាល់ដូចជា៖
- តឹងបំពង់ក
- ពិបាកដកដង្ហើម
- ដកដង្ហើមលឺដូចហួច
- សម្ពាធឈាមចុះខ្សោយ
- សន្លប់
- ឡើងកន្ទាលត្រអាក
- រមាស់ ឬហើមមុខ ឬរាងកាយ (ទោះបីជាជាផ្នែកដែលអ្នកជំងឺមិនបានលាបថ្នាំនោះក៏ដោយ)(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
បើសិនជាអ្នកមានអាការៈទាំងអស់នេះក្រោយពីលាបថ្នាំបំបាត់មុនរួច ចូរឈប់វាភ្លាម ហើយស្វែងរកការព្យាបាលពីគ្រូពេទ្យ៕