តៅហ៊ូគឺជាអាហារមួយប្រភេទដែលត្រូវបានគេបង្កើតឡើងចេញពីសណ្តែកសៀង ហើយក៏មានប្រភពចេញពីប្រទេសចិនផងដែរ។ តាមពាក្យចរចាមអារាមបានឲ្យដឹងថា ប្រជាជនចិនរកឃើញតៅហ៊ូតាំងពីជាង ២០០០ឆ្នាំមុនមកម្លេះតាមរយៈការលាយទឹកសណ្តែកដោយចៃដន្យជាមួយនឹង Nigari។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)Nigari គឺជាជាតិប្រៃដែលចម្រាញ់ចេញពីទឹកសមុទ្រ។ វាគឺជាសារធាតុដែលសម្បូរទៅដោយជាតិរ៉ែដើម្បីជួយឲ្យតៅហ៊ូទៅជារឹង និងរក្សារូបរាងរបស់វាបាន។
ទោះបីជាយ៉ាងណាក៏ដោយ តាមការសិក្សាបានឲ្យដឹងថា តៅហ៊ូមានទំនាក់ទំនងជួយបន្ថយការកើតជំងឺមហារីកមួយចំនួនដូចជា៖
មហារីកសុដន់
ការស្រាវជ្រាវបានបង្ហាញថា ស្រ្តីដែលញ៉ាំផលិតផលធ្វើពីសណ្តែកសៀងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៦គឺអាចបន្ថយការកើតជំងឺមហារីកសុដន់ពី ៤៨ ទៅ៥៦ភាគរយ។ ឥទ្ធិពលការពារនេះកើតចេញដោយសារតែសារធាតុ Isoflavones ដែលមានឥទ្ធិពលវិជ្ជមានទៅលើវដ្តរដូវស្រ្តី និងកម្រិតអ័រម៉ូនអេស្រ្តូជែនក្នុងឈាម។ តាមពិត ការស្រាវជ្រាវបង្ហាញថា ស្រ្តីដែលញ៉ាំផលិតផលធ្វើពីសណ្តែកសៀងយ៉ាងហោចណាស់ម្តងក្នុងពេលវ័យជំទង់ និងធំហើយអាចបន្ថយការកើតមហារិកសុដន់ជាងអ្នកដែលញ៉ាំសណ្តែកសៀងតែមួយមុខបានរហូតដល់ ២៦ភាគរយដែរ។
មហារីកនៅប្រព័ន្ធរំលាយអាហារ
ការសិក្សាមួយបានតាមដានទៅលើការញ៉ាំតៅហ៊ូច្រើន ហើយក៏រកឃើញថា វាមានទំនាក់ទំនងក្នុងការបន្ថយការប្រឈមនឹងជំងឺមហារីកក្រពះលើមនុស្សប្រុសរហូតដល់ ៦១ភាគរយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ស្រ្តីក៏អាចបន្ថយការប្រឈមមុខបាន ៥៩ភាគរយដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ក្រៅពីនេះ តាមការសិក្សាថ្មីមួយដែលមានមនុស្សចូលរួមប្រមាណ ៦៣៣៤៧៦នាក់ បានរកឃើញថា ការដែលពួកកេញ៉ាំទឹកសណ្តែកកាន់តេច្រើន កាន់តែបន្ថយការប្រឈមនឹងជំងឺមហារីកនៅប្រព័ន្ធរំលាយអាហារបាន ៧ភាគរយ។
មហារីកក្រពេញប្រូស្តាត
តាមការសិក្សាពីរបានរកឃើញថា បុរសដែលញ៉ាំសណ្តែកសៀងច្រើន ជាពិសេសតៅហ៊ូ គឺអាចបន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាតបាន ៣២ ទៅ ៥១ភាគរយ។ តាមការសិក្សាលើកទីបីក៏បានយល់ស្របទៅលើលទ្ធផលទាំងនេះដែរ ប៉ុន្តែអត្ថប្រយោជន៍នៃសារធាតុ Isoflavones ប្រហែលជាអាស្រ័យទៅតាមចំនួននៃការញ៉ាំ និងប្រភេទនៃបាក់តេរីក្នុងពោះវៀនដែលមានដែរ៕