នរណាក៏ចង់បានដែរ ឪពុកម្ដាយគ្រប់រូបរមែងចង់ឲ្យកូនៗរស់នៅជាក្មេងល្អ ព្រមទាំងមានជីវិតដ៏ប្រសើរមួយនាពេលអនាគត។ ដូច្នេះឪពុកម្ដាយរាល់គ្នាតែងអប់រំបង្រៀនពួកគេតាមវិធីផ្សេងៗដើម្បីធានាថាកូនៗក្លាយជាក្មេងល្អ។ ឪពុកម្តាយសូមចាប់ផ្តើមបង្រៀនពួកគេ នូវវិធីទាំង ៤យ៉ាងនេះ កុំចាំរហូតអ្វីៗត្រូវហួសពេល ទើបស្តាយក្រោយ។
១. បង្រៀនកូន ៗ របស់អ្នកឱ្យបង្កើតមិត្តភក្តិ
ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ តាំងតែពីតូវទៅ គឺរឿងសំខាន់ណាស់ និងពិបាកបន្តិច។ មានរឿងជាច្រើនដែលកុមារអាចរៀនបានតែពីមិត្តភក្តិ និងគ្រួសាររបស់ពួកគេ។ ដូច្នេះឳពុកម្តាយគួរតែរកវិធីដើម្បីលើកទឹកចិត្តកុមារឱ្យលេងជាមួយមិត្តភក្តិផ្សេងទៀតដើម្បីឱ្យពួកគេរៀនរស់នៅដោយក្តីស្រឡាញ់ និងមនុស្សនៅក្នុងសង្គមឲ្យបានកាន់តែច្រើន។
២. បង្រៀនកុមារឱ្យធ្វើកិច្ចការផ្ទះ
យោងទៅតាមអ្នកចិត្តសាស្ត្រ នៅពេលដែលឪពុកម្តាយបង្រៀនកូនឱ្យទៅផ្សារទិញម្ហូប ឬទំនិញនានា ឬក៏រៀបចំអាហារចម្អិនអាហារជាពិសេសសម្រាប់ក្មេងស្រី វានឹងមានអត្ថប្រយោជន៍ជាច្រើនបំផុត។ នេះជាវិធី១ អាចជួយពួកគេឱ្យមានឯករាជ្យនៅពេលពួកគេធំឡើង។ ដំបូងវាក៏អាចបង្កើតភាពសប្បាយរីករាយ ឱ្យកុមារមានចំណេះដឹងបន្ថែមអំពីអាហារ និងចំណង់ចំណូលចិត្តក្នុងការចម្អិនអាហារផងដែរ។ បន្ទាប់ពីនោះម្ដាយ គឺឱ្យកូនរៀនធ្វើកិច្ចការផ្ទះ ដើម្បីបង្កើតអនុស្សាវរីយ៍រីករាយ សម្រាប់គេ អាចដឹងពីរបៀបនៃចាប់ផ្តើមការងារផ្ទះទាំងតូច ទាំងធំ ដោយសេចក្តីស្រឡាញ់ និងពេញចិត្តតាំងពីតូចទៅ។
៣. បង្រៀនកូនឱ្យមានទំនួលខុសត្រូវ
អាចចាប់ផ្តើមតាំងពីក្មេងទៅ។ ឪពុកម្តាយគួរតែបង្រៀនក្មេងៗអោយទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឯង ដូចជា៖ បន្ទាប់ពីលេងកម្សាន្តរួច អ្នកគួរឲ្យកុមារ ចេះរៀបចំទុករបស់របររបស់គាត់ឱ្យបានស្អាត មិនពង្រាយប៉ាយពេញផ្ទះ ចាំគេធ្វើជំនួសនោះទេ។ ក្រៅពីនេះ នៅពេលកូនៗ អាចចេះធ្វើវាបានល្អ ម្តាយឳពុកក៏គួរសរសើរ និងអរគុណពួកគេ ដែលចេះទម្លាប់ជួយ ដើម្បីឲ្យកូនសប្បាយចិត្ត និងទទួលអារម្មណ៍នៃការទទួលខុសត្រូវក្នុងជីវិត រាប់ចាប់ពីរឿងតូចតាចឡើងទៅ។
៤. ចេះប្រឈមមុខនឹងបញ្ហា
សភាវគតិក្មេងក្មេងៗ គឺតែងភ័យខ្លាចមនុស្សចម្លែកៗ ខ្លាចងងឹត ឬខ្លាចរឿងពិបាកជាដើម។ ដូច្នេះហើយក្រុមគ្រួសារ គឺសង្កេតចំណុចនេះ និងជួយគេឲ្យមានភាពធន់ខ្ពស់ រឹងមាំ និងមានទំនុកចិត្តលើខ្លួនឯង៕