មិនមានមធ្យោបាយជាក់លាក់ ដើម្បីការពារជំងឺមហារីកនោះទេ ប៉ុន្តែវេជ្ជបណ្ឌិតបានរកឃើញវិធីជាច្រើននៃការកាត់បន្ថយហានិភ័យនៃជំងឺមហារីកដែលមានដូចជា ៖
• ឈប់ជក់បារី ៖ ប្រសិនបើអ្នកជក់បារី សូមឈប់។ ប្រសិនបើអ្នកមិនជក់បារី កុំចាប់ផ្តើម។ ការជក់បារី ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រភេទនៃជំងឺមហារីកជាច្រើន មិនមែនគ្រាន់តែជំងឺមហារីកសួតនោះទេ។ ការឈប់ឥឡូវនេះ នឹងកាត់បន្ថយហានិភ័យនៃជំងឺមហារីកនាពេលអនាគត។
• ចៀសវាងការប៉ះនឹងកម្តៅព្រះអាទិត្យច្រើនពេក ៖ កាំរស្មីអ៊ុលត្រាវីយូ (UV) ដែលបង្កគ្រោះថ្នាក់ពីព្រះអាទិត្យ អាចបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ កំណត់ការប៉ះនឹងកម្តៅព្រះអាទិត្យរបស់អ្នក ដោយស្ថិតនៅក្នុងម្លប់ ពាក់សម្លៀកបំពាក់ការពារ ឬការលាបឡេការពារកម្តៅថ្ងៃ។
• ទទួលទានអាហារដែលមានសុខភាពល្អ ៖ ចូរជ្រើសរើសរបបអាហារដែលសំបូរទៅដោយផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់។
• ធ្វើលំហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍ ៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺមហារីក។ ចូរកំណត់គោលបំណងសម្រាប់ការហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយសប្តាហ៍។
• រក្សាទម្ងន់ដែលមានសុខភាពល្អ ៖ ការលើសទម្ងន់ ឬធាត់ អាចបង្កើនហានិភ័យនៃជំងឺមហារីក។ ធ្វើការដើម្បីសំរេចបាន និងរក្សាទម្ងន់ដែលមានសុខភាពល្អ តាមរយៈការញ៉ាំអាហារដែលមានសុខភាពល្អ និងការហាត់ប្រាណទៀងទាត់។
• ចូរផឹកគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ឬតមមិនផឹកតែម្តង។ ប្រសិនបើអ្នកជ្រើសរើសផឹកស្រា ចូរកម្រិតខ្លួនអ្នកឲ្យត្រឹមតែមួយកែវក្នុងមួយថ្ងៃ។
• រៀបចំតារាងការពិនិត្យជំងឺមហារីក ៖ ចូរពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីប្រភេទនៃការពិនិត្យជំងឺមហារីកដែលល្អបំផុតសម្រាប់អ្នក ដោយផ្អែកលើកត្តាហានិភ័យរបស់អ្នក។
• សួរគ្រូពេទ្យអំពីការចាក់ថ្នាំបង្ការ ៖ វីរុសខ្លះបង្កើនហានិភ័យនៃជំងឺមហារីក។ ការចាក់ថ្នាំបង្ការរោគអាចជួយទប់ស្កាត់វីរុសទាំងនោះ៕