ផ្លែក្រូចគឺជា ផ្លែឈើម្យ៉ាងដែលមានរាងស្វ៊ែរ ឬ រាងពងក្រពើ និង មានសំបកដែលមានរន្ធតូចៗ។ វាមានពណ៌ ទឹកក្រូចស្រាល រហូតដល់ដល់ពណ៌ក្រហមទឹកក្រូច។ក្រូចមានផលប្រយោជន៍ជាច្រើនចំពោះសុខភាព។រឿងគួរអោយភ្ញាក់ផ្អើលមួយសម្រាប់បុរសគឺផ្លែក្រូចជួយអោយមេជីវតឈ្មោលខ្លាំង។
គុណសម្បត្តិរបស់ផ្លែក្រូចចំពោះសុខភាព
ផ្លែក្រូចមួយផ្លែ អាចមានផ្ទុកនូវសារជាតិ phytonutrients ផ្សេងៗគ្នារហូតដល់ ១៧០ប្រភេទ និង សារជាតិ flavonoids ច្រើនជាង ៦០ប្រភេទ ដែលពួកវាទាំងនោះ ត្រូវបានគេរកឃើញថា វាមានឥទ្ធិពលប្រឆាំងនឹងការរលាក, ប្រឆាំងនឹងដុំសាច់ និង កត្តាជំរុញអោយឈាមឆាប់កក ក៏ដូចជាសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដ៏ខ្លាំងក្លា របស់វាផងដែរ។
សមាសធាតុផ្សំដ៏ខ្ពស់នៃសារជាតិប្រឆាំងនឹងប្រតិកម្មអុកស៊ីត (វីតាមីន C ) និង សារជាតិ flavonoids ដែលមាន នៅក្នុងផ្លែក្រូច បានធ្វើអោយវាក្លាយជាផ្លែឈើ មួយប្រភេទដែលល្អបំផុត ក្នុងការជួយស្តារសុខភាពរបស់អ្នក អោយ មានភាពប្រសើរឡើងបាន ។
ការពារប្រឆាំងនឹងជំងឺ រឹងក្រិនសសៃអាទែ
ការប្រើប្រាស់នូវសាជាតិវីតាមីន C ជាទៀងទាត់ បានជួយពន្យាដល់ការវិវត្តន៍ នៃភាពឡើងក្រិនរបស់សសៃ អាទែ។
ការពារជំងឺមហារីក
សមាសធាតុ មួយដែលមាននៅក្នុងផ្លែក្រូច ដែលត្រូវបានគេហៅថា liminoid ត្រូវបានគេរកឃើញថា វាអាចជួយ ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមួយចំនួនដូចជា៖ ជំងឺមហារីក មាត់, ស្បែក, សួត, សុដន់, ក្រពះ និង ពោះវៀន។ ចំណុះសារជាតិ វីតាមីន C ដ៏ខ្ពស់នេះ ក៏បានដើរតួជាសារធាតុប្រឆាំងប្រតិកម្មអុកស៊ីតដ៏ល្អមួយ ក្នុងការ ការពារកោសិកា ពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។
កូឡេស្តេរ៉ូល
សារជាតិ alkaloid synephrine ដែលបានរកឃើញ នៅក្រោមសំបកផ្លែក្រូច គឺអាចជួយកាត់បន្ថយនូវការផលិត ជាតិកូឡេស្តេរ៉ូល របស់ថ្លើម។
ជំងឺទល់លាមក
ទោះបីជាផ្លែក្រូចមានជាតិអាស៊ីត តែការពិតវាមាន ឥទ្ធិលនៃជាតិអាល់កាឡាំង នៅក្នុងប្រព័ន្ធរំលាយអាហារ និង ជួយជម្រុញអោយមាន សាមាសធាតុរាវសម្រាប់ជួយរំលាយអាហារ និង ធ្វើអោយស្ថានភាពទល់លាមក មានភាព ធូរស្រាល។
ធ្វើការជួសជុល ដល់មេជីវិតឈ្មោលដែលត្រូវបានបំផ្លាញ
ការទទួលទានផ្លែក្រូចអោយបាន មួយផ្លែក្នុងមួយថ្ងៃ គឺពិតជាមានសារៈសំខាន់ សម្រាប់បុរស ក្នុងការជួយរក្សា អោយមេជីវិតឈ្មោលរបស់ពួកគេ មានសុខភាពល្អ។ វីតាមីន C ដែលជាសារជាតិប្រឆាំងនឹងប្រតិកម្មអុកស៊ីត បានការពារមេជីវិតឈ្មោល ពីការបំផ្លាញដែលមានលក្ខណៈជាតំណពូជ ដែលវាអាចនឹងនាំអោយមានកំណើត មិន ប្រក្រតី ។
ការពារជំងឺបេះដូង
ការទទួលទាននូវសារជាតិ flavonoids និងសារជាតិវីតាមីន C ក្នុងកម្រិតខ្ពស់ បានត្រូវគេដឹងថា វាអាចជួយកាត់ បន្ថយកត្តាប្រឈមនឹងជំងឺបេះដូង បានពាក់កណ្តាល។
ការពារជំងឺលើសសម្ពាធឈាម
ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារជាតិ flavonoids ដែលត្រូវបានគេហៅថា hesperidin ដែលមាននៅក្នុង ផ្លែក្រូច គឺអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបាន។
ធ្វើអោយប្រព័ន្ធភាពសុំា មានភាពប្រសើរឡើង
ការផ្ទុកនូវសារជាតិវីតាមីន C ក្នុងកម្រិតមួយដ៏ខ្ពស់ បានជម្រុញអោយកោសិកាស ធ្វើការប្រយុទ្ធប្រឆាំងនឹង ការចំលងរោគ និង ធ្វើការកសាងប្រព័ន្ធការពារភាពសុំាដ៏ល្អមួយ តាមបែបធម្មជាតិ។
ការពារជំងឺគ្រួស ក្នុងតម្រងនោម
ការផឹកទឹកផ្លែក្រូច អោយបានជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបានជាពិសេស នូវកត្តាប្រឈមនឹង ការកកើត ឡើង នៃសារជាតិ កាល់ស្យូម ដែលនឹងបង្កជាគ្រួសនៅក្នុងតម្រងនោម ។
ជួយថែរក្សាស្បែក
សារជាតិប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលមាននៅក្នុងផ្លែក្រូច បានជួយការពារស្បែកអ្នក ពីការបំផ្លាញរបស់ ពពួករ៉ាឌីកាល់សេរី ដែលវាជាមូលហេតុធ្វើអោយអ្នក មានសញ្ញាណនៃភាពចាស់។
ការពារជំងឺដំបៅក្រពះ
ការបរិភោគនូវអាហារដែលសំបូរទៅដោយសារជាតិ វីតាមីន C គឺអាចជួយកាត់បន្ថយនូវឱកាស នៃការកើតមាន ជំងឺដំបៅនៅក្នុង ប្រព័ន្ធរំលាយអាហារ ហើយវាក៏អាចជួយ ទប់ស្កាត់នូវជំងឺ មហារីកក្រពះផងដែរ។
ការពារប្រឆាំងនឹង ការចំលងរោគរបស់ពពួក វីរុស
ការផ្ទុកនូវសារជាតិ polyphenols ដ៏ច្រើន ត្រូវបានបង្ហាញថា វាអាចផ្តល់បាននូវការ ការពារប្រឆាំងនឹង ការចំលងរោគ របស់ពពួកវីរុស ។