ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកស្អាតពេលដែលអ្នកពិសារក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែបរិភោគសណ្តែកក្រហម ព្រោះក្នុងនោះមានវីតាមីនជាច្រើនប្រភេទ ថែមទាំងមានផ្ទុកសារធាតុជាច្រើនទៀត ដែលអាចជួយប៉ូវឈាម និងជួយធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរស្រួល។ ដូចនេះ អ្នកគួរតែពិសារពេលមករដូវ ពេលដែលឈាមរដូវអ្នកធ្លាក់ច្រើន។
- អ្នកអាចញ៉ាំសណ្តែកដី ព្រោះក្នុងនោះមានផ្ទុកប្រូតេអ៊ីន និងសារធាតុដទៃទៀត ដែលអាចជួយធ្វើឲ្យរាងកាយអ្នកមិនខ្វះឈាម ថែមទាំងអាចជួយពន្យារភាពចាស់របស់អ្នកបានទៀតផង។
- ពុទ្ធ្រាក្រហម ក៏អ្នកគួរតែញ៉ាំដែរ ព្រោះវាមានសារធាតុដែលអាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ ថែមទាំងអាចជួយធ្វើឲ្យអ្នកគេងលក់ស្រួល។ ជាពិសេស ក៏អាចជួយការពារឆ្អឹងអ្នកមិនឲ្យពុកផងដែរ ព្រោះក្នុងនោះក៏មានផ្ទុកកាលស្យូម។ ដូចនេះ ក្នុងពេលមករដូវ អ្នកគួរតែញ៉ាំអាហារទាំងនេះ ដើម្បីសម្រស់ និងសុខភាពរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)