ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ អាចនិយាយបានថាជាផ្កាយសំណាងក្នុងផ្ទះ ដោយអាចនាំលាភជូនអ្នកផ្ទះច្រើនណាស់។ ជាពិសេស នឹងមិនរស់ក្នុងជីវភាពក្រក្នុងពេលយូរឡើយ ព្រោះនាំបានក្រដាសប្រាក់ចូលមកជានិច្ចតែម្តង។
ឆ្នាំមមី
ឆ្នាំមមី តែងតែមានទេវតាទ្រព្យមកក្បែរខ្លួនជានិច្ច។ ជាពិសេស ក៏មិនសូវខាតបង់ប្រាក់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះណាមានឆ្នាំនេះ ផ្ទះនោះនឹងមានលុយហូរចូលមកមិនចេះឈប់នោះឡើយ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ តាំងពីតូចដល់ធំតែងតែជាផ្កាយទ្រព្យក្នុងផ្ទះជានិច្ច។ ជាពិសេស ក៏មានលាភល្អរត់ចូលមកក្នុងផ្ទះច្រើនផងដែរ។ ដូចនេះ មិនថាអ្នកខ្វះប្រាក់យ៉ាងណាទេ គឺតែងតែមានចាយជានិច្ចម៉ង៕