ប្រសិនបើសួរខ្ញុំថា ធ្វើម៉េច ទើបលក់ដាច់ ហើយមានអតិថិជនច្រើននោះ? ខ្ញុំសូមឆ្លើយយ៉ាងខ្លីថា អ្នកត្រូវតែមានបីចំណុច គឺសេវាកម្មល្អ ផលិតលមានគុណភាព និងតម្លៃសមរម្យ។
ចុះ បើអ្នកមានទាំងបីចំណុចនេះហើយ ប៉ុន្តែ មិនសូវមានភ្ញៀវទៀតនោះ តើអ្នកគួរធ្វើដូចម្តេច?
សាកល្បងធ្វើតាម ក្បួនហុងស៊ុយនេះសិនទៅ។
ចូរដាក់កញ្ចក់មួយចាំងទៅមុខ នៅតុគិតលុយ ពីព្រោះ នេះគឺជានិម្មិតសញ្ញា នៃភាពជោគជ័យលើជំនួញទ្វេដង ដែលមានន័យថា វានឹងជួយឲ្យអ្នក លក់ដាច់ជាងមុនពីរដង។
អ្នកក៏អាចដាក់កញ្ចក់ នៅជាប់ពីដានក្បែរផ្លូវចូល បានផងដែរ។ វានឹងអាចទាក់ទាញអតិថិជន ឲ្យចាប់អារម្មណ៍ នឹងហាងរបស់អ្នក៕