កន្ទួលលើស្បែកគឺជាពាក្យជាធម្មតាមួយដែលពិពណ៌នាអំពីការកកើតឡើងនៃការដុំពកតូចៗពណ៌ក្រហមនៅលើរាងកាយដែលមានការផ្លាស់ប្តូរសភាពនៃស្បែក។ កន្ទួលលើស្បែកអាចជា លទ្ធផលនៃលក្ខខណ្ឌខុសៗគ្នាជាច្រើនដែលមានចាប់ពីប្រតិកម្មអាឡែហ្ស៊ីដល់ការឆ្លងមេរោគ។ នៅក្នុងអត្ថបទនេះយើងនឹងរៀបរាប់ពីរបៀបធម្មជាតិមួយចំនួនដើម្បីព្យាបាលកន្ទួលនៅលើស្បែកដែលកើតមានជាទូទៅជាពិសេសអ្នកដែលត្រូវបានបង្កឡើងដោយប្រតិកម្មអាឡែហ្ស៊ី។ កន្ទួលនៅលើស្បែកអាចកើតដោយកន្លែង ឬរីករាលដាលពេញខ្លួន។
វាអាចមានការរមាស់ ចាក់ឈៀបៗ ក្រហាយ ឈឺចាប់ ហើម ឬពងបែក ឬវាអាចរួមជាមួយភាពមិនស្រួល។ កន្ទួល មួយចំនួន ជាដោយខ្លួនឯងយ៉ាងឆាប់រហ័សតាមតែអាឡែហ្ស៊ីត្រូវបានបាត់ទៅវិញផងដែរ។ អ្នកផ្សេងទៀតអាចនឹងត្រូវការការព្យាបាលដ៏សមស្របមួយ។ មូលហេតុជាក់លាក់នៃការឡើងកន្ទួលលើស្បែករួមមានការផ្លាស់ប្តូរសីតុណ្ហាភាព ប្រតិកម្មអាឡែហ្ស៊ីចំនីអាហារប្រតិកម្មទៅនឹងថ្នាំមួយចំនួន លំអងធូលី ផ្សែង ផលិតផលសាប៊ូ ទឹកអប់ ថ្នាំលាបជាដើម។ ការ ព្យាបាលដោយខ្លួនឯងដែលអាចមានប្រសិទ្ធិភាពក្នុងការព្យាបាលកន្ទួលលើស្បែករួមមាន៖
- លាបប្រេងអូលីវលើកន្ទួល
- វីតាមីនCមានលក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយអោយកន្ទួលបានជាសះស្បើយ និងកាត់បន្ថយឱកាសនៃការមានប្រតិកម្មទំនាស់ជាបន្តបន្ទាប់។
- ទឹកខ្មេះផ្លែប៉ោមស្រស់ និងទឹកឃ្មុំឆៅគឺមានប្រសិទ្ធិភាពខ្លាំងណាស់នៅក្នុងការលុបបំបាត់អាឡែហ្សី។ ញ៉ាំមួយស្លាបព្រាបាយនៃទឹកខ្មេះផ្លែប៉ោមស្រស់ និងទឹកឃ្មុំបីដងក្នុងមួយថ្ងៃ ឬលាយទឹកខ្មេះផ្លែប៉ោមស្រស់ និងទឹកឃ្មុំនៅក្នុងទឹក៣កែវ។ ទឹកឃ្មុំគួរតែបានមកពីកន្លែងភ្លាមៗ។
ការពុលថ្លើមក៏អាចជាមូលហេតុនៃការឡើងកន្ទួលលើស្បែកជាក់លាក់មួយផងដែរ។ វាអាច មានប្រយោជន៍ដើម្បីធ្វើការសម្អាតថ្លើម។ ឱសថដែលអាចជួយកំចាត់ជាតិពុលពីថ្លើមគឺរមៀត។ រឿងមួយដែលអាចជួយបញ្ចៀសអាឡែហ្សីដោយសារតែការលំអងគឺជាការប្រើប្រាស់ជាទៀងទាត់នូវទឹកឃ្មុំសរីរាង្គឆៅដែលយកមកពីបង្គងថ្មីៗ។ ចៀសវាងពីការជក់បារី ការប្រើគ្រឿងស្រវឹងច្រើនលើសលប់ និងគ្រឿងសម្អាងក៏អាចជួយការពារមិនអោយកើតអាឡែហ្ស៊ី បានជាច្រើន។ វិធីធម្មជាតិគឺមានសុវត្ថិភាពជាងការព្យាបាលតាមធម្មតាភាគច្រើនដូចជាការ លាប ឬចាក់ថ្នាំស្តេរ៉ូអ៊ីត(steroids) និងថ្នាំអាឡែហ្ស៊ី(Antihistamine)។ នៅក្នុងករណីជាច្រើនវិធីធម្មជាតិគឺមានប្រសិទ្ធិភាពច្រើនជាងផងដែរ៕