ពោតបារាំងត្រូវបានគេស្គាល់ថា Lady’s finger ឬ ម្រាមដៃមនុស្សស្រី។ វាត្រូវបានគេដឹងថាផ្ទុកទៅដោយជីវជាតិជាច្រើនដូចជា៖
- ប៉ូតាស្យូម
- វីតាមីន B, C, Folate
- កាលស្យូម។
ពោតបារាំងមានកាឡូរីទាប និងជាតិសរសៃខ្ពស់។អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្មីៗនេះ ពោតបារាំងត្រូវបានគេរកឃើញថាមានជាតិសរសៃខ្ពស់ ហើយក៏អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមលើករណីជំងឺទឹកនោមផ្អែមប្រភេទទី១ ទី២ និងទឹកនោមផ្អែមពេលមានផ្ទៃពោះដែរ។
សម្បូរជាតិសរសៃ
ពោតបារាំងទំហំមធ្យមចំនួន ៨ផ្លែត្រូវបានគេប៉ាន់ស្មានឃើញថាផ្ទុកជាតិសរសៃប្រហែល ៣ក្រាម។ ជាតិសរសៃប៉ុនណេះ គឺមានប្រយោជន៍ច្រើនណាស់។ វាជួយដល់ការរំលាយអាហារ កាត់បន្ថយការឃ្លាន ព្រមទាំងញ៉ាំឆាប់ឆ្អែតផង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)អាហារសម្បូរជាតិសរសៃជាផ្នែកមួយដ៏សំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ ការដែលញ៉ាំជាតិសរសៃច្រើន ត្រូវបានគេរកឃើញថា ជួយគ្រប់គ្រងជាតិស្ករ ព្រមទាំងពង្រឹងដល់មុខងាររបស់អាំងស៊ុយលីនថែមទៀត។
ប្រឆាំងស្រ្តេស
សារធាតុចម្រាញ់ចេញពីគ្រាប់ពោតបារាំងមានអង់ទីអុកស៊ីដង់មួយប្រភេទដែលប្រឆាំងនឹងស្រ្តេសក្នុងចរន្តឈាមរបស់សត្វកណ្តុរ។ ការគ្រប់គ្រងស្រ្តេសគឺជាផ្នែកមួយដ៏សំខាន់សម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម។ ការដែលស្រ្តេសរយៈពេលយូរអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បាន។ សុខភាពផ្លូវចិត្តគួរតែជាផ្នែកមួយនៃគម្រោងព្យាបាលជំងឺទឹកនោមផ្អែម ហើយការប្រើប្រាស់ពោតបារាំងគឺជារឿងដ៏ល្អបំផុតសម្រាប់រឿងនេះ។
ជួយបញ្ចុះកូឡេស្តេរ៉ុល
ពោតបារាំងត្រូវបានគេរកឃើញថា ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងសត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។ អាហារមានជាតិសរសៃខ្ពស់ និងអង់ទីអុកស៊ីដង់ ត្រូវបានគេណែនាំសម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយសារតែវាជួយបញ្ចុះកូឡេស្តេរ៉ុលបាន។ សមាគមន៍ជំងឺបេះដូងអាមេរិកបានបញ្ជាក់ថា អ្នកដែលមានជំងឺទឹកនោមផ្អែមទំនងជាមានជាតិស្ករក្នុងឈាមិនផ្តល់សុខភាពឡើយ។ ដូច្នេះការញ៉ាំពោតបារាំងដើម្បីគ្រប់គ្រងកូឡេស្តេរ៉ុលក៏ដូចគ្នានឹងគ្រប់គ្រងជំងឺទឹកនោមផ្អែមដែរ។
បំបាត់ការអស់កម្លាំង
តាមរយៈការបញ្ចូលពោតបារាំងទៅក្នុងរបបអាហារជាមួយគ្នានឹងទម្លាប់ហាត់ប្រាណប្រកបដោយសុខភាពល្អ អ្នកប្រហែលជាអាចធ្វើការហាត់ប្រាណកាន់តែយូរ និងឆាប់ជាពីការឈឺចាប់លឿនក្រោយពីហាត់ប្រាណរួច។ សកម្មភាពបេះដូងសរសៃឈាមគឺជាផ្នែកដ៏សំខាន់នៃការបង្ការ និងព្យាបាលជំងឺទឹកនោមផ្អែម។ មានន័យថា ពោតបារាំងប្រហែលជានាំឲ្យអ្នកមានរបៀបរស់នៅកាន់តែសកម្មដែរ៕