ប្រូបាយអូទិចច្រើនតែជាបាក់តេរីដូចជា Lactobacilli និង Bifidobacteria។ ប៉ុន្តែវាមិនដូចគ្នាទាំងអស់ទេ ហើយក៏មានឥទ្ធិពលខុសៗគ្នាក្នុងខ្លួនមនុស្សដែរ។ តាមពិតទៅ ពោះវៀនមនុស្សយើងគឺមានមេរោគរាប់លានប្រភេទ ដោយភាគច្រើនគឺជាបាក់តេរី ដែលមានឥទ្ធិពលទៅលើសុខភាពមនុស្សយើងច្រើនប្រភេទ។
មានការសិក្សាមួយចំនួនធំបានបង្ហាញថា ប្រូបាយអូទិចប្រហែលជាអាចជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម ជាពិសេសអ្នកដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់តែម្តង។ អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានកូឡេស្តេរ៉ុលពីប្រភេទធំៗនោះគឺ កូឡេស្តេរ៉ុលល្អ និងកូឡេស្តេរ៉ុលអាក្រក់។ តាមការសិក្សាឡើងវិញបានរកឃើញថា ជាមធ្យម ប្រូបាយអូទិច Lactobacillus អាចបញ្ចុះកូឡេស្តេរ៉ុលសរុប និងកូឡេស្តេរ៉ុលអាក្រក់។ ប្រូបាយអូទិច Lactobacillus មានពីរប្រភេទគឺ L. Plantarum និង L. Reuteri ដែលមានប្រសិទ្ធភាពយ៉ាងពិសេសក្នុងការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម។
ប្រូបាយអូទិចក៏កាន់តែមានប្រសិទ្ធភាពដែរនៅពេលប្រើប្រាស់ចំពោះអ្នកដែលមានកូឡេស្តេរ៉ុលខ្ពស់ ញ៉ាំរយៈពេលយូរ និងញ៉ាំជាប្រភេទគ្រាប់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)យន្តការក្នុងការបញ្ចុះកូឡេស្តេរ៉ុលគឺ ប្រូបាយអូទិចទៅតោងកូឡេស្តេរ៉ុលក្នុងពោះវៀន ដើម្បីបញ្ឈប់ការបឺតស្រូបចូលទៅក្នុងចរន្តឈាម។ វាក៏ជួយផលិតទឹកប្រមាត់ សម្រាប់រំលាយជាតិខ្លាញ់ និងកូឡេស្តេរ៉ុលដែរ។ លើសពីនេះទៅទៀត វានឹងជួយការពារថ្លើមកុំឲ្យផលិតកូឡេស្តេរ៉ុលច្រើនថែមទៀត៕