របបអាហារបួសគឺមានសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ តាមពិតទៅ របបអាហារបួសគឺជាអាហារមានជាតិសរសៃខ្ពស់ពីធម្មជាតិ ហើយក៏អាចបន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fats និងកូឡេស្តេរ៉ុលច្រើនបានដែរ។ អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កត្តាទាំងនេះ ជាពិសេសអាហារមានជាតិសរសៃខ្ពស់ ប្រហែលជាជួយបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងល្អផង។
ការញ៉ាំបន្លែ ផ្លែឈើ សណ្តែក និងគ្រាប់ធញ្ញាជាតិចូលគ្នាគឺជារឿងល្អដែលគួរតែធ្វើ។ ហើយបើសិនជាអ្នកអាចធ្វើបាន ចូរកុំភ្លេចបន្ថែមផលិតផលធ្វើពីទឹកដោះគោផង។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) របបអាហារបួសមានអត្ថប្រយោជន៍បន្ថែមមួយទៀត គឺថោក។ សាច់ សាច់បក្សី និងត្រី ជាធម្មតាគឺមានតម្លៃថ្លៃ៕